ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​​ឱ្យកើតមានទេ ម៉ូតូណា​ដែល​កែ​ច្នៃ​ខុស​បច្ចេក​ទេស​ និង​បង្ក​ការ​រំខានដល់អ្នក​ដទៃ​

3 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​ ​សូម​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​ឱ្យ​កែច្នៃ​​ម៉ូតូ ឬ​យានផ្សេងៗ​ទៀត ដែល​​ខុស​លក្ខណៈ​បច្ចេកទេស​ឡើយ ។ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់…

​ខេត្តបន្ទាយមានជ័យ ៖ ​ ​សូម​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​ឱ្យ​កែច្នៃ​​ម៉ូតូ ឬ​យានផ្សេងៗ​ទៀត ដែល​​ខុស​លក្ខណៈ​បច្ចេកទេស​ឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចិន្តា ស្នងការ​រង​ផែនការ​ងារ នគរបាល​សណ្តាប់ធ្នាប់បាន​ថ្លែង​បែប​នេះ ​ខណៈ​ពេល​លោក​ជួប​ជាមួយ​អាណាព្យាបាល និង​ជា​ម្ចាស់​ម៉ូតូ​កែ​ច្នៃ​ខុស​ទ្រង់ទ្រាយ​ដើម ចំនួន ០៧ គ្រឿង​បាន​ទទួលយក​ម៉ូតូ​ទាំងនោះ នៅ​ព្រឹក​ថ្ងៃ​ទី ០១ ខែ ក​ក្ត​ដា ឆ្នាំ ២០២៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង​បានឱ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់លោក​ឧត្តម​សេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ ក៏​ដូច​ជា​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង​ទាំង​៩ ចុះ​ទប់​ស្កាត់​ និង​បង្ក្រាប​ម៉ូតូ​កែ​ច្នៃ​ខុស​បច្ចេកទេស​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង (​ប្រែ​ន​) និង​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បទដ្ឋាន​បច្ចេកទេស​និង​ការ​កែ​ច្នៃ​លេង​ភ្លើង​ឡាស៊ែ​ខុស​បច្ចេកទេស​ជាដើម​នោះ លោក​ក៏​បាន ជម្រុញ​ឱ្យ​កងកម្លាំង​នគរបាល​ជំនាញ​ត្រូវ​បន្ត​ចុះ​ទប់ស្កាត់​នូវ​ការ​ប្រើប្រាស់​យានជំនិះ​គ្រប់​ប្រភេទ​ដែល​កែ​ច្នៃ​ខុស​បច្ចេកទេស​បង្ក​ផល​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។

​លោកបន្តថា ការ​ប្រើប្រាស់​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​(​ប្រែ​ន​)​និង​ការ​ប្រើប្រាស់​រថយន្ត​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​(​ប្រែ​ន​)​នៅ​លើ​ថ្នល់​សាធារណៈ​ប្រជាពលរដ្ឋ​បាន​ធ្លាប់​ប្តឹង​រាយការណ៍​មក​លោក​ផ្ទាល់​ពី​ការ​រំខាន​នៃ​ការ​រស់នៅ​របស់​ពួក​គាត់​និង​សំណូមពរ​ឱ្យ​មានការ​ទប់ស្កាត់​និង​ចាត់វិធានការ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចិន្តា ស្នងការ​រង​ផែនការ​ងារ នគរបាល​សណ្តាប់ធ្នាប់ បាន​អំពាវនាវ​សុំឱ្យ​អាណាព្យាបាល​គ្រប់​រូប ត្រូវ​ខិតខំ​អប់រំ​ប្រដៅ​ឲ្យ​កូនចៅ​ប្រព្រឹត្ត​អំពើ​ល្អ មិន​ត្រូវ​បង្ក​ភ័យ​ខ្លាច​ដល់​អ្នក​ដទៃ ជា​ពិសេស​រំខាន​ដល់​ការ​រស់នៅ​របស់​អ្នក​ដទៃ ខណៈ​ពេល​ធ្វើ​ដំណើរ​​រួម​គ្នា លើ​ផ្លូវ​សាធារណៈ ។ ដោយ​ម្ចាស់​ម៉ូតូ មិន​ត្រូវ​កែ​ច្នៃ​ដាក់​ស៊ី​ម៉ាំង​​ឮ​ខ្លាំង​ខុស​ពី​ទ្រង់​ទ្រាយ​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក​អ្នក​រស់នៅ​ក្បែរ​ផ្លូវជាតិ បង្កចលាចល​សង្គម ខូច​សណ្ដាប់ធ្នាប់​សាធារណៈ ។​ល​។

ក្នុង​នោះ​ដែរ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា​៖ គ្រប់​ម៉ូតូ ត្រូវ​មាន​កញ្ចក់ ស្លាក​លេខ ហើយ​រាល់ពេល​បើក​បរ​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​ប្រចាំ មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ត្រូវ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ឬ​ប្រណាំង​គ្នា​លេង​តាម​ផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​បុក​ឬ​ប៉ះទង្គិច​ជាមួយ​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​សារ​ធា​រណៈ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ផង​ដែរ ។

ក្រោយ​ពី​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​ជា​លើក​ទី​២​នោះ​ឡើយ ។​ បន្ទាប់​មក​ ម្ចាស់​ម៉ូតូ​ទាំង​ត្រូវ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​ចេញ ទើប​ប្រគល់​ជូន​ទៅ​ប្រើ​ប្រ​ប្រាស់​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ