ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំប្រកាស​លើកលែង​ការ​ផាកពិន័យ​លើ​ការ​សាងសង់​អចលនវត្ថុ​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​បាន​ប្រកាស​លើកលែង​ការ​ការ​ផាក​ពិន័យ​​ផ្សេង​ៗ​ចំពោះ​ការ​សាងសង់​អចលនវត្ថុ​ក្នុង​រយះ​ពេល​មួយ​ឆ្នាំ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​កាតព្វកិច្ច​របស់​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន និង​អគារ​សហ​កម្មសិទ្ធិ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៅ​ថ្ងៃ​ទី​២​ខែកក្កដា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​បាន​ប្រកាស​លើកលែង​ការ​ការ​ផាក​ពិន័យ​​ផ្សេង​ៗ​ចំពោះ​ការ​សាងសង់​អចលនវត្ថុ​ក្នុង​រយះ​ពេល​មួយ​ឆ្នាំ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​កាតព្វកិច្ច​របស់​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន និង​អគារ​សហ​កម្មសិទ្ធិ​របស់​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៅ​ថ្ងៃ​ទី​២​ខែកក្កដា ឆ្នាំ ២០២៤​បាន​ឲ្យ​ដឹង​ថា តាម​សេចក្តីជូនដំណឹង​ស្តី​ពី​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​កម្ពុជា​-​ផ្នែក​ឯកជន លើក​ទី​១៩ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​វិធានការ​គាំទ្រ​ដល់​វិស័យ​សំណង់​និង​អចលនទ្រព្យ និង​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ចំពោះ​ការ​អនុវត្ត​ប្រកាស​លេខ ០៤៧ អ​.​ស​.​ហ​.​ប្រក ចុះ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ ស្តី​ពី វិធាន និង​នីតិវិធី​នៃ​ការ​ផ្តល់​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ ។

មិនមែន​ធនាគារ សូម​ជម្រាប​ជូន​ដូច​ខាងក្រោម​÷
១-​លើកលែង​ការ​ផាកពិន័យ​ផ្សេង​ៗ ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ជា​បុរី ឬ​អគារ​សហកម្មសិទ្ធិ (​ខុន​ដូ​) ប៉ុន្តែ ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ឋាន​ជា​បុរី ឬ​អគារ​សហកម្មសិទ្ធិ (​ខុន​ដូ​) ចាំបាច់​ត្រូវ​បំពេញ​កាតព្វកិច្ច​ស្រប​តាម​ប្រកាស​លេខ ០៤៧ អ​.​ស​.​ហ​.​ប្រក ខាងលើ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​។ ដោយឡែក ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅ​ឋាន​ជា​បុរី ឬ​អគារ​សហកម្មសិទ្ធិ (​ខុន​ដូ​) ដែល​គ្មាន​អាជ្ញា​បណ្ណ ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​នៅ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​។

២-​ការ​លើកលែង​ការ​ផាកពិន័យ​នេះ​មាន​សុពលភាព​រយៈពេល ០១ (​មួយ​) ឆ្នាំ ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ចេញ សេចក្តីជូនដំណឹង​នេះ និង​អាច​បន្ត​ទៀត​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​។ ប្រភព​បាន​សម្តែង​សង្ឃឹមថា​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជា​អ្នក អភិវឌ្ឍ​លំនៅ​ឋាន ឬ អគារ​សហកម្មសិទ្ធិ (​ខុន​ដ​) មេត្តា​ជ្រាប​ជា​ព័ត៌មាន​និង​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ