ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរត្រូវ​​ទប់ស្កាត់ និង​បង្ក្រាប​​បទល្មើស​អា​ជី​វ​.ក.​ម្ម​.ផ្លូ.វ.ភេ.ទ. ​និង​ជួញដូរកម្លាំង​ពលកម្ម

2 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ​ ៖​ ថ្លែង​នៅ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ខេត្ត និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អាជីវកម្ម​ផ្លូវភេទ ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​បទល្មើស​ចរាចរណ៍…

ខេត្តព្រះសីហនុ​ ៖​ ថ្លែង​នៅ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ខេត្ត និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អាជីវកម្ម​ផ្លូវភេទ ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​បទល្មើស​ចរាចរណ៍ ​។

នា​ឱកាស​អញ្ជើញ​ប្រកាស​ចូល​កាន់​មុខ​តំណែង លោក ម៉ាង ស៊ី​ណេ​ត ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ក្រោម​ការ​ដឹកនាំ​អភិបាលខេត្ត​ថ្មី រដ្ឋបាល​ខេត្ត រួម​ទាំង​មន្ត្រី កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​រួម​គ្នា​ជា​កម្លាំង​ទាក់ទាញ​ទាំងក្នុង​វិស័យ​វិនិយោគ និង​ទេសចរណ៍ ស្រប​តាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​។

ដើម្បី​ធានា​សម្រេច​បាន​គោលបំណង​ខាងលើ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់ នៃ​ការ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ពាក់ព័ន្ធ​ការងារ​ដើម្បី​ទទួល​បាន​ជោគជ័យ​ឯក​ឧត្ត​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ចំណាត់ការ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងមហាផ្ទៃ ជា​សេនាធិការ បាន​និង​កំពុង​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បទល្មើស​ដែល​មានការ​ប្រឈម​នៅ​ខេត្ត​ភាគ​និរតី​មួយ​នេះ ដូច​ជា​៖ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ បទល្មើស​ពាក់ព័ន្ធ​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ កន្លង​មកនេះ បាន​ដឹកនាំ​មន្ត្រី កងកម្លាំង និង​កៀរគរ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹងគុណភាព​សេវា​សាធារណៈ ធានា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សង្គម ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត ជា​ពិសេស​ក្នុង​ក្រុងព្រះសីហនុ​នេះ មានការ​ថយ​ចុះ ប្រជាពលរដ្ឋ​មានការ​សាទរ និង​គាំទ្រ​ពី​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ជាតិ​និង​អន្តរជាតិ ក៏​ទទួល​បាន​ភាព​កក់ក្ដៅ​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ប្រមុខ​ក្រសួងមហាផ្ទៃបាន​គូសបញ្ជាក់​ថា ៖ «​រដ្ឋបាល​ខេត្ត និង​កម្លាំង​មាន​សមត្ថ​កិច្ច យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អាជីវកម្ម​ផ្លូវភេទ ជួញដូរ​កម្លាំង​ពលកម្ម និង​បទល្មើស​ចរាចរណ៍ ពិសេស​ការ​រឹត​បន្តឹង​ច្បាប់​នៅ​ពេល​យប់ និង​ផ្ដោត​លើ​មុខសញ្ញា​មិន​ពាក់មួក​សុវត្ថិភាព ព្រមទាំង​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​ធានា​ឱ្យ​បាន​នូវ​សោ​ភណ្ឌ​ភាព និង​អនាម័យ​តំបន់ឆ្នេរ​ប្រកបដោយ​ភាព​ទាក់
ទាញ​»​។

នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏​បាន​គូសបញ្ជាក់​អំពី​បទល្មើស​គ្រឿង​ញៀន បើ​ទោះបីជា​ប្រតិបត្តិការ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៤ នេះ បង្ក្រាប​បាន​ច្រើន​ករណី ដោយ​រឹបអូស​គ្រឿងញៀន​រហូត​ដល់​ជាង​៥​តោន ក៏​មិនមែន​មាន​ន័យ​ថា «​បញ្ហា​គ្រឿងញៀន បាន​ថយ​ចុះ​នោះ​ដែរ​»​។

ផ្ទុយ​ទៅ​វិញ ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត រួម​ទាំង​កម្លាំង​អនុវត្ត​ច្បាប់​គ្រប់​លំដាប់ថ្នាក់ បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ ក្នុង​នោះ ត្រូវ​បំផុស​ចលនា​ចូលរួម​ពី​គ្រប់​ភាគី ដោយ​អនុវត្ត​វិធាន​ការណ៍៣​កុំ ១​រាយការណ៍​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ