ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបិទផ្លូវតវ៉ា ចោ.ទក្រុមហ៊ុន ING រំលោ.ភ​យកដីផ្លូវ ហើយប្ដឹងពួកគាត់ទៀត

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ៥០០គ្រួសាររស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ

0:00
0:00

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ៥០០គ្រួសាររស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នាបិទផ្លូវ៦០ម៉ែត្រ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ធ្វើបាតុកម្មតវ៉ាប្រឆាំងនិងក្រុមហ៊ុនING ។ ដោយពួកគាត់បានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានរំលោភលួចយកដីផ្លូវចូលទៅកាន់ទទីទួលអស់លោក(ទួលអ្នកតា) ហើយមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះតែខឹងតវ៉ាក្រុមហ៊ុនបានប្ដឹងអ្នកភូមិចំនួន៥នាក់ទៅតុលាការទៀតផង ។

នៅក្នុងពេលធ្វើការធ្វើការតវ៉ានោះ ប្រជាពលរដ្ឋខាងលើបាននាំគ្នាកាន់ព្រះឆាយ៉ាលក្ខណ៍ព្រះមហា​ក្សត្រសម្ដេចព្រះបាទនរោត្ដម សីហមុនី រូបថតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងកាន់បដារផងដែរ ហើយបានទទូចសុំឲ្យព្រះមហាក្សត្រនិងថ្នាក់ខាងលើជួយរកយុត្តធម៌ដល់ពួកគាត់ផង ។

ប្រជាពលរដ្ឋខាងលើបាននិយាយថា ទួលអស់លោកនេះគឺជាកន្លែងសក្ការៈបូជារបស់អ្នកភូមិ ត មកតាំងពីដូនតាយូរលង់ណាស់មកហើយ រហូតដល់អំឡុងឆ្នាំ២០០៣ ពួកគាត់បានលក់ដីនៅតំបន់នោះឲ្យទៅឈ្មោះលី ឆាយ ប៉ុន្តែបានទុកទីទួលអ្នកតាខាងលើ រួមនិងផ្លូវចូលទៅកន់ទួលនោះទទឹង១២​ម៉ែត្រ និងបណ្ដោយច្រើនម៉ែត្រ ។ លុះក្រោយមកឈ្មោះលី ឆាយ បានលក់ដីដែលទិញពីប្រជាពលរដ្ឋនោះទៅឲ្យក្រុមហ៊ុនINGវិញ ស្រាប់តែក្រុមហុននេះលួចធ្វើប្លង់កម្មសិទ្ធិយកដីផ្លូវនេះអស់ទទឹង​៧​ម៉ែត្រ គឺទុកឲ្យអ្នកភូមិតែ៥ម៉ែត្រសម្រាប់ចូលទៅទួលអ្នកតានោះប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់ពីមានការរំលោភបំពានយកដីផ្លូវបែបនេះពួកគាត់ក៏បាននាំគ្នាធ្វើការតវ៉ា ហើយក៏ត្រូវបានក្រុមហ៊ុនINGនេះប្ដឹងអ្នកភូមិចំនួន៥នាក់ទៅកាន់តុលាការថែមទៀត ។ កាលពីពេលថ្មីៗនេះតុលាការបានចេញដីការ្យចូលខ្លួនទៀតផង ទោះបីបែបណាកន្លងមកអាជ្ញាធរក៏ធ្លាប់បានជួយធ្វើការដោះស្រាយដែរ ប៉ុន្តែក្រុមហ៊ុននេះអាងថាខ្លួនមានប្លង់កម្មសិទ្ធិនោះ មិនអើពើនិងការដោះស្រាយឡើយ ។

ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ប្រាប់ថា ដោយសារតែត្រូវក្រុមហ៊ុនING លួចយកដីហើយប្ដឹងបែបនេះទៀតនោះ វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ខ្លាំងណាស់ ទើបពួកគាត់ធ្វើការតវ៉ា និងទទូចសុំឲ្យព្រះមហាក្សត្រនិងថ្នាក់ខាងលើជួយរកយុត្តធម៌ដល់ពួកគាត់ផង ។ ពួកគាត់ចង់បានដីផ្លូវឲ្យគ្រប់​១២ម៉ែត្រវិញ ជាពិសេសទៀតនោះក្រុមហ៊ុនត្រូវតែដកពាក្យបណ្ដឹងដែលបានប្ដឹងអ្នកភូមិទាំង​៥នាក់ ក្នុងសំណុំរឿងតវ៉ាដីធ្លីនេះចេញវិញ ។ ប្រសិនបើនៅតែគ្មានដំណោះស្រាយ ហើយតុលាការនៅតែចេញដីកាលើអ្នកភូមិទាំង៥នាក់នោះទៀត ពួកគាត់និងបន្តធ្វើបាតុកម្មជាបន្តបន្ទាប់មិនឈប់ឡើយ ។

សមត្ថកិច្ចបានប្រាប់ថា ប្រជាពលរដ្ឋពិតជាបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវតវ៉ាមែន ប៉ុន្តែបិទមួយសន្ទុះក៏បានបើកឡើងវិញរួចបានរំសាយទៅផ្ទះរៀងៗខ្លួន ក្រោយពីមានការសម្របសម្រួលពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោរួចមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ