ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផឹកស្រា​អត់​ហូប​បាយ សង្ស័យ​ខ្យល់គរ ដួល​ផ្ញា​ក​ក្រោយ​ស្លា.ប់​តាម​ផ្លូវ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ចូល​ចិត្ត​ផឹកស្រា​ច្រើន គាត់​បាន​ផឹក​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ និង​មិនសូវ​ហូប​បាយ​នោះ​ទេ ហើយ​នៅ​ជីវិត​ចុង​ក្រោយ គាត់​បាន​ផឹកស្រា នៅ​ក្នុងភូមិ​តាំងពី​វេលា​ព្រឹក រហូត​ដល់​វេលា​រសៀល​ទើប​ឈប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ចូល​ចិត្ត​ផឹកស្រា​ច្រើន គាត់​បាន​ផឹក​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ និង​មិនសូវ​ហូប​បាយ​នោះ​ទេ ហើយ​នៅ​ជីវិត​ចុង​ក្រោយ គាត់​បាន​ផឹកស្រា នៅ​ក្នុងភូមិ​តាំងពី​វេលា​ព្រឹក រហូត​ដល់​វេលា​រសៀល​ទើប​ឈប់ បន្ទាប់​មក​គាត់​បាន​ក្រោក​ដើរ​ចេញពី​កន្លែង​ផឹក ហើយ​ទំនង​វិលមុខ ក៏​បាន​អង្គុយ​ចុះ​លើ​ខឿន​ចិញ្ចើម​ផ្លូវ ស្រាប់តែ​ដួល​ផ្ងាក​ក្រោយ បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ មួយ​រំពេច​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញា​ផ្អើល នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​តាម​ផ្លូវ​បេតុង នៅ​ត្រង់​ចំណុច មុខ​សាលា​បឋម​សិក្សា​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ខាងលើ បាន​និយាយ​ថា សព​បុរស​នោះ​ឈ្មោះ ជី វ័​ន្ត អាយុ​៣៤​ឆ្នាំ គ្មាន​មុខរបរ​នោះ​ទេ មាន​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ សព្វថ្ងៃ បាន​មក​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ គាត់​ចូល​ចិត្ត​ផឹកស្រា​ខ្លាំង​ណាស់ ផឹក​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ហើយ​មិនសូវ​គិតគូរ​ពី​ការ​ហូប​បាយ​ទឹក​នោះ​ឡើយ ។

អ្នក​ភូមិ​ដដែល បាន​និយាយ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ បុរស​នេះ​បាន​ផឹកស្រា នៅ​ក្នុងភូមិ​នោះ តាំងពី​វេលា​ព្រឹក រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល ទើប​ឈប់​ផឹក ហើយ​បាន​ក្រោក​ចេញពី​កន្លែង​ផឹក ដើរ​តាម​ផ្លូវ​បេ​តុ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ទំនង​មិន​ស្រួលខ្លួន​វិលមុខ ក៏​បាន​អង្គុយ​ចុះ លើ​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​ក៏​ស្រាប់តែ​ដួល​ផ្ញា​ក​ក្រោយ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​នឹង​កន្លែង​ភ្លាម​ៗ មួយ​រំពេច តែ​ម្ដង ។

ប្រភព​ដដែល​នេះ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់ បាន​នាំ​គ្នា​ទៅ​មើល​និង​បម្រុង​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ទាន់​ឡើយ​។ ព្រោះ​បុរស​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ចំណែក​ការ​ស្លាប់​នេះ សង្ស័យ​បណ្ដាល​មក​ពី​គាត់​ផឹកស្រា​ច្រើន​ពេក អត់​ហូប​បាយ ហើយ​ក៏​ត្រូវ​ខ្យល់គរ ដួល​ស្លាប់​បែប​នេះ តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​២ បាន​ទៅ​តាម​រកប្រពន្ធ​របស់​បុរស​នោះ នៅផ្ទះ​ជួល​ដែរ ដើម្បី​ឲ្យ​ទៅ​មើល​ប្ដី ប៉ុន្តែ​ប្រពន្ធ​មិន​នៅផ្ទះ​ឡើយ ដោយ​នាង​ជាប់រវល់​ទៅ​ធ្វើការ​រោងចក្រ មិន​ទាន់​ត្រលប់​មក​វិញ​នៅឡើយ​។ បន្ទាប់​មក មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ព្រមទាំង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ