ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា មាន​ត្រី​ផ្សោត​ទន្លេមេគង្គ​ជាង​១០០​ក្បាល ខណ​:​ការ​អភិរក្ស​កាន់តែ​ប្រសើរ

2 ថ្ងៃ មុន
  • ភ្នំពេញ

អត្រា​ងា​.​ប់រប​ស់ត្រី​ផ្សោត​ទន្លេមេគង្គ ត្រូវ​បាន​អ្នក​អភិ​រក្សា​រាយការណ៍​ថា មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០២២ មក ហើយ​នៅ​ពេល​នេះ

អត្រា​ងា​.​ប់រប​ស់ត្រី​ផ្សោត​ទន្លេមេគង្គ ត្រូវ​បាន​អ្នក​អភិ​រក្សា​រាយការណ៍​ថា មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០២២ មក ហើយ​នៅ​ពេល​នេះ កម្ពុជា​មាន​វត្តមាន​ត្រី​ផ្សោត​ទឹកសាប នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​សរុប​ប្រមា​ន ១០៥​ក្បាល ។

នៅ​ក្នុង​ឆ្នាំ​២០២២ អត្រា​ងា​.​ប់​របស់​សត្វ​ត្រី​ផ្សោត​ទន្លេមេគង្គ គឺ​មាន​១១​ក្បាល តែ​ដល់​ឆ្នាំ​២០២៣ គឺ​មាន​ត្រឹមតែ​៥​ក្បាល​តែ​ប៉ុណ្ណោះ ។

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​ទិវា​មច្ឆជាតិ​នៅ​ខេត្តកំពង់ចាម​ថា ខណៈ​ដែល​អត្រា​ងា​.​ប់​របស់​ថនិកសត្វ​ទឹក​ដ៏​កម្រ​នេះ ថយ​ចុះ អត្រាកំណើត​របស់​វា​វិញ​ក៏​មាន​កំណើន ។

លោក​បាន​បញ្ជាក់​ថា «​នៅ​ឆ្នាំ​២០២២ ផ្សោត​កើតកូន​បាន​តែ​៦​ក្បាល​ទេ តែ​ដល់​ឆ្នាំ​២០២៣ កើន​ដល់​៨​ក្បាល​» ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២៤​នេះ​វិញ ផ្សោត​កើតកូន​បាន​៦​ក្បាល តែ​ងា​.​ប់​តែ​២​ក្បាល​ប៉ុណ្ណោះ ដែល​នេះ គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ ។

លោក​បាន​បន្ត​ថា នៅ​កម្ពុជា សព្វ​ថ្ងៃនេះ អាច​មាន​វត្តមាន​សត្វ​ផ្សោត​ប្រមាណ​ជា ១០៥ ក្បាល ក្រៅពី​នោះ​កម្ពុជា ក៏​នៅ​មាន​ពពួក​ត្រី​កម្រ​ផ្សេង​ៗ​ដូច​ជា ត្រី​បបែល​ទឹកសាប ត្រី​រាជ ត្រី​គល់រាំង ជាដើម ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ