ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ថ្លាន់​លេ.ប​មនុស្ស​ស្លា.ប់​ម្នាក់​ទៀត​ហើយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី

3 ថ្ងៃ មុន

ហ្សាកាតា៖ ​ថ្មីៗ​នេះ​មាន​រឿង​ចម្លែក​មួយ​ទៀត​ហើយ​​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​កណ្ដាល​​ពាក់​ព័ន្ធ​នឹង​សត្វ​ពស់​ថ្លាន់​​យក្ស​លេប​មនុស្ស​មួយ​ទាំង​មូល​ចូល​ទៅ​ក្នុង​ពោះ​របស់​វា​​​។​ សមត្ថ​កិច្ច​​អះ​អាង​​​​​ថា​​​ត្រឹម​តែ​រយៈ​ពេល១​​ខែ​ប៉ុណ្ណោះ មាន​ករណី​​ពស់​ថ្លាន់​លេប​មនុស្ស​ស្រស់​ៗ​ចូល​ទៅ​ក្នុង​ពោះ​កើត​ឡើង​២​ករណី​នៅ​ក្នុង​ខេត្ត​ស៊ូឡាវេស៊ី​ខាង​ត្បូង (South Sulawesi)​។ សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ជា​ស្ត្រី​​វ័យ​៣៦​ឆ្នាំ​ ឈ្មោះ​ស៊ីរីយ៉ាទី (Siriati)។ នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ដោយ​សារ​កូន​គាត់​មាន​ជំងឺ​តម្កាត់​ផ្សេង​ៗ…

ហ្សាកាតា៖ ​ថ្មីៗ​នេះ​មាន​រឿង​ចម្លែក​មួយ​ទៀត​ហើយ​​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ភាគ​កណ្ដាល​​ពាក់​ព័ន្ធ​នឹង​សត្វ​ពស់​ថ្លាន់​​យក្ស​លេប​មនុស្ស​មួយ​ទាំង​មូល​ចូល​ទៅ​ក្នុង​ពោះ​របស់​វា​​​។​ សមត្ថ​កិច្ច​​អះ​អាង​​​​​ថា​​​ត្រឹម​តែ​រយៈ​ពេល១​​ខែ​ប៉ុណ្ណោះ មាន​ករណី​​ពស់​ថ្លាន់​លេប​មនុស្ស​ស្រស់​ៗ​ចូល​ទៅ​ក្នុង​ពោះ​កើត​ឡើង​២​ករណី​នៅ​ក្នុង​ខេត្ត​ស៊ូឡាវេស៊ី​ខាង​ត្បូង (South Sulawesi)​។

សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ជា​ស្ត្រី​​វ័យ​៣៦​ឆ្នាំ​ ឈ្មោះ​ស៊ីរីយ៉ាទី (Siriati)។ នៅ​ថ្ងៃ​កើត​ហេតុ​នោះ​ដោយ​សារ​កូន​គាត់​មាន​ជំងឺ​តម្កាត់​ផ្សេង​ៗ ​គាត់​​ក៏​​​ចាក​ចេញ​ពី​ផ្ទះ​​តាំង​ពី​ព្រឹក​​​ថ្ងៃ​អង្គារ​ដើម្បី​​ទិញ​ថ្នាំ​​​​ឱ្យ​កូន​​។ ប៉ុន្តែ​គេ​លែង​ឃើញ​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ចាប់​ពី​ពេល​នោះ​មក​។ ហេតុ​នេះ ក្រុម​គ្រួសារ​ក៏​ចាត់​កម្លាំង​ដើរ​ស្វែង​រក​។ លោក​​អាឌីយ៉ាន់សា (Adiansa) អាយុ​៣០​ឆ្នាំ​ដែល​ត្រូវ​ជា​ប្ដី​នារី​រង​គ្រោះ​​​​​​ប្រទះ​ឃើញស្បែក​​ជើង​ផ្ទាត់​ និង​ខោ​​ដែល​ប្លុង​ចោល​នៅ​លើ​ដី​ចម្ងាយ​​​៥​រយ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​។

​គាត់​ក៏​បន្ត​ដើរ​រក​ចុះ​ឡើង​ៗ​មិន​យូរ​ប៉ុន្មាន​ក៏​ប្រទះ​ឃើញ​​សត្វ​ពស់​ថ្លាន់​១​ក្បាល​​ដេក​សម្ងំ​ស្ងៀម​នៅ​លើ​ទី​តាំង​១កន្លែង​​ចម្ងាយ​ប្រហែល​ដប់​ម៉ែត្រ​ពី​ផ្លូវ​មាត់​ដើរ​។ ​កាល​នោះ ពស់​នៅ​រស់​ទេ​​។ គាត់​ក៏​មាន​ចិត្ត​​សង្ស័យ​ថា​ពស់​នេះ​ប្រហែល​ជា​លេប​ប្រពន្ធ​របស់​គាត់​ផង​ក៏​មិន​ដឹង​​ព្រោះ​​ពោះ​របស់​វា​ហាក់​ដូច​ជា​ធំ​កំពីង​ខ្លាំង​មែន​ទែន​។ ហាក់​ដូច​ជា​ទើប​តែ​លេប​របស់​អ្វី​ម៉្យាង​​ដ៏​ធំ​។

គាត់​ក៏​ប្រកូក​ប្រកាស​ហៅ​អ្នក​ភូមិ​ដែល​រស់​នៅ​ជិត​ៗ​នោះ​ឱ្យ​មក​ពិនិត្យ​មើល​ទាំង​អស់​គ្នា​ ហើយ​ជួយ​ចាប់​ពស់​នេះ​វះ​ពោះ​របស់​វា​។ នៅ​ពេល​វះ​ពោះ​របស់​វា​ហើយ​ក៏​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​នៅ​ក្នុង​នោះ​មែន​។ តាម​ពិត​ករណី​ពស់​ថ្លាន់​លេប​មនុស្ស​ចូល​ទៅ​ក្នុង​ពោះ​បែប​នេះ​ជា​ករណី​ដ៏​កម្រ​ណាស់​នៅ​លើ​ពិភព​លោក​។ ក៏​ប៉ុន្តែ​សួរ​ថា​ធ្លាប់​កើត​មាន​ទេ? ប្រាកដ​ជា​ធ្លាប់​កើត​មាន​។ ជា​ពិសេស ពស់​ថ្លាន់ ឬ​ពស់​ត្បាល់​នៅ​ឥណ្ឌូណេស៊ី​នេះ​និយម​ចូល​ចិត្ត​លេប​មនុស្ស​ទាំង​មូល​ៗ​តែ​ម្ដង​។

មែន​ទែន​ទៅ,​ មិន​មែន​ឱ្យ​តែ​ពស់​ថ្លាន់​យក្ស​ ឬ​ពស់​ត្បាល់​សុទ្ធ​តែ​លេប​មនុស្ស​ទាំង​អស់​ទេ​។ វា​អាស្រ័យ​ទៅ​លើ​ពូជ​របស់​ពស់​ដែល​លេប​មនុស្ស​។ មិន​ខុស​ពី​ពូជ​សត្វ​សុនខ​ខ្លះ​ចូល​ចិត្ត​ស៊ី​មាន់​, សត្វ​មាន់​ខ្លះ​​កើត​មក​ជា​ពូជ​មាន់​ជល់។ល​​។ នៅ​ប្រទេស​ដទៃ​​​ក៏​សម្បូរ​ពស់​ថ្លាន់​ និង​ពស់​ត្បាល់​ធំ​ៗ​ដូច​តែ​គ្នា​ទេ​។ គ្រាន់​តែ​ថា​ពួក​វា​ច្រើន​លេប​សត្វ​ពាហនៈ​​​ដូច​ជា​គោ ក្របី​ ឈ្លូស​ជា​ដើម​។ ចំពោះ​មនុស្ស​វិញ​គឺ​វា​មិន​ដែល​ហ៊ាន​ប៉ះ​ពាល់​ទេ​។


នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​នេះ​ ​ឥណ្ឌូណេស៊ី​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ​រឿង​សត្វ​ពស់​លេប​មនុស្ស​កាន់​តែ​ញឹក​ញាប់​​​។ ខាង​ក្រោម​នេះ​ជា​ការរៀប​រាប់​​សង្ខេប​ត្រួស​ៗ​ពី​ប្រវត្តិ​សត្វ​ពស់​ថ្លាន់​លេប​មនុស្សនៅ​ក្នុង​ខេត្ត​ស៊ូឡាវេស៊ី ប្រទេស​ឥណ្ឌូណេស៊ី​។
– ឆ្នាំ​២០១៧ កសិករ​ម្នាក់​ចេញ​ទៅ​ធ្វើ​ការ​សុខ​ៗ​ស្រាប់​តែ​បាត់​ដំណឹង​សូន្យ​ឈឹង​។ ក្រោយ​មក​ គេ​ប្រទះ​ឃើញ​សាក​សព​របស់​គាត់​នៅ​ក្នុង​ខ្លួន​ពស់​ថ្លាន់​ប្រវែង​៤​ម៉ែត្រ​។ ពេល​នោះ វា​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ដូង​ប្រេង​។
– ឆ្នាំ​២០១៨​ ​គេ​ប្រទះ​ឃើញ​​សាក​សព​ស្ត្រី​ម្នាក់​វ័យ​៥៤​ឆ្នាំ​នៅ​​ក្នុង​ពោះ​របស់​សត្វ​ពស់​ថ្លាន់​មួយ​ក្បាល​ប្រវែង​៧​ម៉ែត្រ​។​
– ​ឆ្នាំ​២០២៣ អ្នក​ស្រុក​បាន​ព័ទ្ធ​គ្នា​ស្ទាក់​ចាប់​បាន​​ពស់​ថ្លាន់​​១​ក្បាល​ប្រវែង​៨​ម៉ែត្រ​។ ពស់​នេះ​បាន​រឹត​សម្លាប់​កសិករ​ម្នាក់​ ហើយ​លេប​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​ពោះ​របស់​វា។
– ខែ​មិថុនា ឆ្នាំ​២០២៤ ​នៅ​ខេត្ត​ស៊ូឡាវេស៊ី​ ​ប្រទេស​ឥណ្ឌូណេស៊ី​ គេ​ប្រទះ​ឃើញ​សព​នារី​ម្នាក់​នៅ​ក្នុង​ពោះ​របស់​សត្វ​ពស់​ថ្លាន់​មួយ​ក្បាល៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ