ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​សត្វ​ម្រើមព្រះ​ថ្មី​៣​ប្រភេទ​នៅ​តំបន់​ភ្នំ​ថ្មកំបោរ

3 ម៉ោង មុន
  • ភ្នំពេញ

សត្វល្អិត​ប្រភេទ​ម្រើមព្រះ​៣ប្រភេទ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​រក​ឃើញ​នៅ​តំបន់​ភ្នំ​ថ្មកំបោរ​នៅ​ក្នុង​ខេត្តបាត់ដំបង និង​កំពត ។ ការ​រក​ឃើញ​សត្វល្អិត​ទាំង​៣​ប្រភេទ​នេះ ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​ក្រសួងបរិស្ថាន នៅ​ក្នុង​អំឡុង​ខែកញ្ញា…

សត្វល្អិត​ប្រភេទ​ម្រើមព្រះ​៣ប្រភេទ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​រក​ឃើញ​នៅ​តំបន់​ភ្នំ​ថ្មកំបោរ​នៅ​ក្នុង​ខេត្តបាត់ដំបង និង​កំពត ។ ការ​រក​ឃើញ​សត្វល្អិត​ទាំង​៣​ប្រភេទ​នេះ ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ សហការ​ជាមួយ​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​ក្រសួងបរិស្ថាន នៅ​ក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០២៥ ។

សត្វ​ទាំងនេះ គឺ​រួម​មាន ប្រភេទ​Orthomorpha efefai, Orthomorpha tergoaurantia, និង Orthomorpha battambangiensis ។ ប្រភព​ដដែល​បាន​អះអាង​ថា នេះ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភពលោក នៅ​តំបន​ភ្នំ​ថ្មកំបោរ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តកំពត នៃ​ប្រទេស​កម្ពុជា​ ។

ការ​រក​ឃើញ​នេះ​ បាន​បង្កើន​ចំនួន​ប្រភេទ​ម្រើមព្រះ​ក្នុង​ប្រភេទ Orthomorpha នៅ​កម្ពុជា ពី​ចំនួន​៣​ប្រភេទ ឡើង​ទៅ​ចំនួន​៦​ប្រភេទ ហើយ​វា​ក៏​បញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​ការពារ​តំបន់​ទេសភាព​ភ្នំ​ថ្មកំបោរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ជម្រក​ប្រភេទ​ជីវៈចម្រុះ​សំខាន់​ៗ ដែល​អ្នកជំនាញ​អាច​មានឱកាស​រក​ឃើញ​នូវ​ប្រភេទ​ថ្មី​សម្រាប់​ពិភពលោក​បន្ថែម​ទៀត​។

តំបន់​ទេសភាព​ភ្នំ​ថ្មកំបោរ កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​ការ​ជីក​យក​រ៉ែ ការ​ពង្រីក​សកម្មភាព​កសិកម្ម និង​ការ​អភិវឌ្ឍន៍​ដែល​មិន​បាន​គិត​ពី​ចីរភាព​។ ការ​ការពារ​តំបន់​ទាំងនេះ ពិតជា​ចាំបាច់​មិន​ត្រឹមតែ​សម្រាប់​ការ​ការពារ​ជីវៈចម្រុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី និង​បេតិកភណ្ឌ​វប្បធម៌​សំខាន់​ៗ​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ