ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​អ្នក​ញៀ.ន.​គ្រឿ.ងញៀ.ន​ជាង​១៥០០០​នាក់

49 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វរសេនីយ៍ឯក​ គង់ ណា​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ព្យាបាល ស្តា​នីតិសម្បទា និង​សមាហរណកម្ម​បាន​និយាយ​ថា ទិន្នន័យ​ឆមាស​ទី​១​ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ វរសេនីយ៍ឯក​ គង់ ណា​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ព្យាបាល ស្តា​នីតិសម្បទា និង​សមាហរណកម្ម​បាន​និយាយ​ថា ទិន្នន័យ​ឆមាស​ទី​១​ ឆ្នាំ​២០២៥ កម្ពុជា​មាន​អ្នក​ញៀន​គ្រឿងញៀន​ដែល​អាច​គ្រប់គ្រង​បាន​មាន​ចំនួន​សរុប​១៥០៦២​នាក់ ដោយនៅ​ក្នុង​នោះ​មាន​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​តាម​មជ្ឈមណ្ឌល​សរុប​១០៣៧៧​នាក់,​ អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​សុខា​ភិបាល​សាធារណ​:៤០៨៤​នាក់​, ​អ្នក​ញៀន​គ្រឿងញៀន​ដែល​បញ្ចូន​ទៅ​តុលាការ​មាន​៦០១​នាក់ ។

លោក​ថ្លែង​បែប​នេះ ក្នុង​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​ព័ត៌មាន ដោយ​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៥​។

លោក​ក៏​បាន​បន្ត​ថា ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​នៅ​កម្ពុជា​មាន​ទីតាំង និង​ចំនួន​មណ្ឌល​ព្យាបាល​សរុប​២០​មណ្ឌល ហើយ​សេវា​ព្យាបាល​សុខាភិបាល​សាធារណៈមាន​ចំនួន​៤៧៨​កន្លែង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ