ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរហាមឃាត់​ឡានប្រភេទ​ធុនធ្ងន់​បើកឆ្លង​កាត់លើ​ផ្លូវ​កំពុង​មាន​ជំនន់​ទឹក​ភ្លៀង

2 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ​៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ…

ខេត្តកំពង់ធំ​៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង អនុប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ បាន​ដឹកនាំ​សហការី ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ហក់​ឡើង បណ្ដាល​ឱ្យ​រង​ផល​ប៉ះពាល់​ដំណាំ​ស្រូវ និង​លិច​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម នៅ​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។ នេះបើយោងតាមផេកកងទ័ព​ជើងគោកនៃកងយោធពលខេមរភូមិន្ទ ។

លោក លន់ យ៉េន មេឃុំ​ដងកាំបិត ស្រុក​សណ្ដាន់បាន​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ ស្ថានភាព​ជំនន់​ទឹកភ្លៀងបាន​បណ្ដាល​ឱ្យមានការ​លិចលង់ រង​ផល​ប៉ះពាល់​ដំណាំ​ស្រូវ ប្រមាណ​ពី​៨ ​ទៅ​១០​ហិ​កតា នៅ​ក្នុង​ឃុំ​ទាំងមូល បាន​លិច​ផ្លូវលំ​ក្រាល​ក្រួស​​ក្រហម ប្រវែង​ប្រមាណ​១៥០ ​ទៅ​២០០​ម៉ែត្រ​ផង​ដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ ឲ្យ​បាន​ជាប់​ជា​ប្រចាំ និង​ត្រៀម​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​ចាំបាច់ ។

ជាមួយគ្នា​នោះ​ដែរ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ ត្រូវ​ធ្វើការ​ហាមឃាត់​នូវ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ មិន​ឱ្យធ្វើ​ការ​ឆ្លងកាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ឡើយ ចៀសវាង​ការ​ខូចខាត និង​ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ឆ្លងកាត់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ ត្រូវ​ប្រុង​ប្រយ័ត្ន​កូនចៅ​តូច​ៗ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ដែល​បណ្ដាល​ឲ្យ​កូនចៅ រងគ្រោះថ្នាក់​ដោយ​ទឹកជំនន់​នេះ ជាមួយ​នោះ​ដែល ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ ។

នៅ​ក្នុង​ឱកាស​នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏​បាន​នាំ​យក​ស្បៀងអាហារ គ្រឿង​ឧបភោគ បរិភោគ អំណោយ​មនុស្សធម៌​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត ដោយ​រក​ផល​ប៉ះពាល់​និង​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ