ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ RBC​កម្ពុជា​-​ថៃ​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ ខែតុលា ខាង​មុខ

28 វិនាទី មុន

រាជធានី​ភ្នំពេញ​ ៖ យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ​ ៖ យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានក្រសួងការពារជាតិ​កម្ពុជា​ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ត្រូវធ្វើ​នៅ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ​នេះ​ ។

អ្នកនាំពាក្យ​ បាន​លើក​ឡើង​ថា​ យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្តឧត្តរមានជ័យ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នេះ​មាន​គោលបំណង ដើម្បី​ជំរុញ​ការ​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ