ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែកខ្លះនៃក្រុងសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរបញ្ចេញគ្រឿងចក្រអន្តរាគមន៍

13 ម៉ោង មុន

ខេត្តសៀមរាប៖ ផ្នែកខ្លះនៃក្រុងសៀមរាប បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈក្រុមការងារចម្រុះក៏បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ព្រមទាំងយកគ្រឿងចក្រកាយដី​ និងសំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញានេះ…

ខេត្តសៀមរាប៖ ផ្នែកខ្លះនៃក្រុងសៀមរាប បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈក្រុមការងារចម្រុះក៏បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ព្រមទាំងយកគ្រឿងចក្រកាយដី​ និងសំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថាកាលពីម្សិលមិញ លោក អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលក្រុងសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦។

ជាមួយគ្នានោះ អាជ្ញាធរក៏បានយកគ្រឿងចក្រកាយបើកមុខទឹកនៅតាមប្រឡាយ ដើម្បីរំដោះការជន់លិចផ្លូវជាតិលេខ៦ចំណុចសង្កាត់ស្រង៉ែ និងកាយរំដោះការជន់លិចចម្ការឈើទាលអនុស្សាវរីយ៍កាកបាទក្រហមកម្ពុជា (ក្បែរសួនរុក្ខជាតិអង្គរ)ផងដែរ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត​អំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់​ ដែលបានសាងសង់​ ឬចាក់អាចម៍ដីបំពេញក្បាលដីរបស់ខ្លួន​ ធ្វើការរៀបចំសាងសង់ប្រឡាយ​ ឬដាក់លូឱ្យបានត្រឹមត្រូវចៀសវាងការរាំងស្ទះផ្លូវទឹកហូរ។ ម្យ៉ាងទៀតក៏​អំពាវនាវដល់​ប្រជាពលដ្ឋ​ទុកដាក់និងវេចខ្ចប់សំរាម​ ឬកុំចោលសំរាមក្នុងប្រព័ន្ធបង្ហូរទឹក​ ឬប្រឡាយដែលធ្វើឱ្យរាំងស្ទះមុខទឹកពុំអាចហូរ​បណ្ដាលឱ្យជន់លិចហេដ្ឋារចនាសម្ព័ន្ធ​ និងលំនៅឋានជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ