ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​អ៊ីរ៉ង់​១២០​នាក់​ទៅ​​មាតុ​ភូមិ​វិញ

1 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ត្រៀម​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​អ៊ីរ៉ង់​ខុស​ច្បាប់​ចំនួន​​៤០០​នាក់​ត្រឡប់​ទៅ​មាតុភូមិ​របស់​ពួក​គេ​វិញ​។ ពួក​គេ​ភាគ​ច្រើន​ចូល​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់​។ វា​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​របស់​លោក​ត្រាំ​ដើម្បី​បង្ក្រាប​ជន​អន្តោ​ប្រ​វេសន៍​ទ្រង់​ទ្រាយ​ធំ​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​​។ ជា​ដំណាក់​កាល​ដំបូង​ អាមេរិក​សម្រេច​ចិត្ត​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ីរ៉ង់​១២០​នាក់​ដែល​​ឆ្លង​ចូល​ប្រទេស​អាមេរិក​តាម​ប្រទេស​ម៉ិក​ស៊ីកូ​ (មាន​មេ​ខ្យល់​អ្នក​នាំ​)​។ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ និង​ទទួល​យក​ជន​ជាតិ​អ៊ីរ៉ង់​ទាំង​នេះ​ត្រឡប់​ទៅ​វិញ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ត្រៀម​ចាប់​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​អ៊ីរ៉ង់​ខុស​ច្បាប់​ចំនួន​​៤០០​នាក់​ត្រឡប់​ទៅ​មាតុភូមិ​របស់​ពួក​គេ​វិញ​។ ពួក​គេ​ភាគ​ច្រើន​ចូល​ទឹក​ដី​អាមេរិក​ដោយ​ខុស​ច្បាប់​។ វា​ជា​ផ្នែក​១​នៃ​យុទ្ធ​នា​ការ​របស់​លោក​ត្រាំ​ដើម្បី​បង្ក្រាប​ជន​អន្តោ​ប្រ​វេសន៍​ទ្រង់​ទ្រាយ​ធំ​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីរ៉ង់​​។ ជា​ដំណាក់​កាល​ដំបូង​ អាមេរិក​សម្រេច​ចិត្ត​ចាប់​បញ្ជូន​ជន​ជាតិ​អ៊ីរ៉ង់​១២០​នាក់​ដែល​​ឆ្លង​ចូល​ប្រទេស​អាមេរិក​តាម​ប្រទេស​ម៉ិក​ស៊ីកូ​ (មាន​មេ​ខ្យល់​អ្នក​នាំ​)​។

មុន​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ និង​ទទួល​យក​ជន​ជាតិ​អ៊ីរ៉ង់​ទាំង​នេះ​ត្រឡប់​ទៅ​វិញ អាមេរិក និង​អ៊ីរ៉ង់​បាន​ចរ​ចា​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ញូយ៉ក​ថាមស៍​។ ជន​អន្តោ​ប្រវេសន៍​ដែល​បណ្ដេញ​ចេញ​ជុំទី១ទាំង​​​​១២០​នាក់​នោះ​នឹង​ទៅ​ដល់​អ៊ីរ៉ង់​នៅ​ក្នុង​អំឡុង​ពេល​មួយ​ ឬ​ពីរ​ថ្ងៃ​ខាង​មុខ​នេះ​។​

ញូយ៉ក​ថាមស៍​ផ្សាយ​ថា​យន្ត​ហោះ​ពិសេស​របស់​អាមេរិក​ដែល​សម្រិត​សម្រាំង​ទុក​សម្រាប់​ដឹក​ជន​ជាតិ​អ៊ីរ៉ង់​ទាំង​នោះ​បាន​ចាក​ចេញ​ដំណើរ​ពី​អាកាស​យានដ្ឋាន​នៃ​រដ្ឋ​លូស៊ី​អាណា (Louisiana) កាល​ពី​យប់​មិញ​ រំពឹង​ថា​នឹង​ទៅ​ដល់​អ៊ីរ៉ង់​ដោយ​ជិះ​កាត់​តាម​ដែន​អាកាស​ប្រទេស​កាតា​នៅ​ថ្ងៃ​អង្គារ​។ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​ខ្លះ​ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ឱ្យ​គេ​ចាប់​បញ្ជូន​ទៅ​អ៊ីរ៉ង់​វិញ​បន្ទាប់​ពី​ជាប់​ឃុំ​រយៈ​ពេល​ជា​ច្រើន​ខែ​មើល​ទៅ​ដូច​ជា​គ្មាន​សង្ឃឹម​ថា​បាន​រស់​នៅ​លើ​ទឹក​ដី​បិតា​ប្រជា​ធិបតេយ្យ​ត​ទៅ​ទៀត​បាន​ឡើយ​​។

ប៉ុន្តែ​នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ខ្លះ​ក្រាញ​មិន​ចង់​ចេញ​ពី​ទឹក​ដី​អាមេរិក​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាប់​បង្ខំ​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ​ឱ្យ​ទាល់​តែ​បាន​។​ រដ្ឋាភិបាល​អ៊ីរ៉ង់​ (ដែល​ទើប​តែ​ត្រូវ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដាក់​ទណ្ឌ​កម្ម​ឡើង​វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ពី​បទ​រំលោភ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ឆ្នាំ​២០១៥​​) សង្ឃឹម​ថា​អាមេរិក​នឹង​គោរព​សិទ្ធិ​ជន​អន្តោ​ប្រវេសន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ