ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ដ្រីម្នាក់សម្រាល​កូនភ្លោះ៣នាក់ (ទារក១និងទារិកា២) នៅខេត្តត្បូឃ្មុំ ទទួលបានថវិកាមួយចំនួនពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

1 នាទី មុន

ខេត្តត្បូងឃ្មុំ៖ ស្ដ្រីម្នាក់​សម្រាលបានកូនភ្លោះ៣នាក់ ក្នុងនោះទារកចំនួន១ និងទារិកាចំនួន២ ទទួលបានអំណោយ និងថវិកាមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ…

ខេត្តត្បូងឃ្មុំ៖ ស្ដ្រីម្នាក់​សម្រាលបានកូនភ្លោះ៣នាក់ ក្នុងនោះទារកចំនួន១ និងទារិកាចំនួន២ ទទួលបានអំណោយ និងថវិកាមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែកញ្ញានេះ បានឱ្យដឹងថាឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ អំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលបានកូនភ្លោះ ៣នាក់ មានទីលំនៅ នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ និងស្ត្រីទើបសម្រាលកូន ជាភិយា​វីរកងទ័ព ដែលកំពុងឈរជើងជួរមុខ មានទីលំនៅភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់​ថា​ស្ដ្រីឈ្មោះ ចាន់ រ៉ាឌី ជាភរិយារវីរកងទ័ពជួរមុខទិសប្រាសាទតាក្របី ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ​ស្នាក់នៅផ្ទះម្តាយបង្កើត ភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តក្បូងឃ្មុំ។ អ្នកស្រី ចាន់ រ៉ាឌី ក៏សម្រាល បានកូនប្រុស ១នាក់ ទម្ងន់២,៨ គ.ក្រ. ដោយសុវត្ថិភាព។

ចំណែក អ្នកស្រី សុះ អ៊ីសះ អាយុ ៣៦ ឆ្នាំ និង ប្តីឈ្មោះ សារ៉ី ម៉ាហ៊ីត អាយុ ៣៦ ឆ្នាំ ជាខ្មែរអ៊ិស្លាម មានទីលំនៅ នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ដែលសម្រាលបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីម៉ោង ១១ព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សូមជម្រាបជូនថា ទារក និងទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៤២៨ របស់សម្តេចទាំងទ្វេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ