ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកចំនួន៣នៅខេត្តព្រៃវែង ទទួលបានម៉ូតូ២២គ្រឿងសម្រាប់បម្រើការងារជូនពលរដ្ឋ
ខេត្តព្រៃវែង៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ទទួលបានម៉ូតូចំនួន ២២គ្រឿង ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…
ខេត្តព្រៃវែង៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ទទួលបានម៉ូតូចំនួន ២២គ្រឿង ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…
ខេត្តព្រៃវែង៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ទទួលបានម៉ូតូចំនួន ២២គ្រឿង ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាព។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន ២២គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន។
ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកា ព្រមទាំងបានផ្ដល់នូវអនុសាសន៍ដឹកនាំ និងណែនាំដល់ក្រុមការងារគ្រប់ថ្នាក់នៃខេត្តព្រៃវែង ឲ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ