ខេត្តបន្ទាយមានជ័យ ៖ អាងត្រពាំងថ្មស្រុកកំរិតទឹកត្រូវបានប្រកាសអាសន្ននិងប្រុងប្រយ័ត្នក្រោយជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក ឡាយ សុធី អនុប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្ថានភាពទឹកអាងត្រពាំងថ្មស្រុកភ្នំស្រុករយៈពេល២ថ្ងៃនេះទឹកបានហក់ឡើងខ្លាំងកំរិតឡើងខ្ពស់៣,៥៤ម៉ែត្រដែលកំរិតទឹកដែលប្រកាសអាសន្ននិងប្រុងប្រយ័ត្នត្រឹមតែ៣,៥ម៉ែត្រតែមិនទាន់ប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋធ្ងន់ធ្ងរនៅឡើយទេគឺមានលិចផ្លូវមួយចំនួនដែលជាតំបន់ទំនាបតែអាជ្ញាធរនិងមន្ត្រីជំនាញបានប្រកាសអាសន្នប្រុងប្រយ័ត្ន។
លោកបានបញ្ជាក់ថា ស្រុកភ្នំស្រុកមានអាងត្រពាំងថ្មកំរិត៣,៥៤ម៉េត្រត្រូវបានប្រកាសអាសន្ននិងប្រុងប្រយ័ត្ន ស្ទឹងស្ពានស្រែង ស្រុកភ្នំស្រុកកំរិតទឹក៦ម៉ែត្រ និងប្រកាសអាសន្ន៦.៥០ម៉ែត្រ ស្ទឹងសិរីសោភ័ណកំរិតទឹក៦,៧២ម៉ែត្រ ប្រកាសអាសន្ន៧,៥០ម៉ែត្រ ស្ទឹងសិរីសោភ័ណកំរិតទឹក៤,៦២ម៉ែត្រ កំរិតទឹកប្រកាសអាសន្ន៥,៥០ម៉ែត្រ អូរល្ហុងស្ថិតក្រុងប៉ោយប៉ែតកំរិតទឹក៥,២០ម៉ែត្រ កំរិតទឹកប្រកាសអាសន្ន៥.៥០ម៉ែត្រ អូរបីជាន់ ស្រុកអូរជ្រៅកំរិតទឹក៤,១៥ម៉ែត្រ កំរិតទឹកប្រកាសអាសន្ន៥,២០ម៉ែត្រ អូរកំបុត្រស្រុកថ្មពួកកំរិតទឹក៣,៤៥ម៉ែត្រ កំរិតទឹកប្រកាសអាសន្ន៥,២០ម៉ែត្រ។
លោក ឡាយ សុធី បានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យដែលរងផលប៉ៈពាល់ដោយជំនន់ទឹកភ្លៀងមាន៤ស្រុក/ក្រុងបណ្តាលប៉ៈពាល់ស្រូវ៦៥ហិកតាឃុំសឿ និងផ្លូវ៧ខ្សែបណ្តាលប៉ៈពាល់មានប្រវែង១១០គីឡូក្រាមនិងផ្ទៈប្រជាពលរដ្ឋ៣៥គ្រួសារនៅក្រុងសិរីសោភ័ណ ៕




ចែករំលែកព័តមាននេះ