ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកទន្លេមេគង្គខេត្តកំពង់ចាម​ថ្ងៃទី០១ ខែតុលា ​នេះ បានហក់ឡើងថែម​ដ​ល់កម្ពស់​១៤,២៦ម៉ែត្រ

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ព្រែកចំនួន៣៨ក្នុងស្រុកចំនួន៥ ក្នុងខេត្តកំពង់ចាម​ទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹក​ទន្លេនៅតែបន្តហក់ឡើងខ្ពស់ ។ នេះបើយោងតាមប្រភពពីការិយាល័យទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ។ ដោយគិតត្រឹមថ្ងៃទី២៩…

ខេត្តកំពង់ចាម ៖ ព្រែកចំនួន៣៨ក្នុងស្រុកចំនួន៥ ក្នុងខេត្តកំពង់ចាម​ទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹក​ទន្លេនៅតែបន្តហក់ឡើងខ្ពស់ ។ នេះបើយោងតាមប្រភពពីការិយាល័យទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ។

ដោយគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង​ឧតុ​និយមខេត្តកំពង់ចាមបានបញ្ជាក់ថា ព្រែកចំនួន៣៨ព្រែក ក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាម បានទទួលនូវរបបទឹកទន្លេមេគង្គ ខណៈទឹកទន្លេបានហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ដោយក្នុងនោះ ព្រែករួមមានក្នុងស្រុកស្ទឹងត្រង់៥/៥ ស្រុកកំពង់សៀម៩/១១ ស្រុកកងមាស១២/១៣ ស្រុកកោះសូទិន៥/៥ និងស្រុកស្រីសន្ធរ៧/៧។

ទន្ទឹមនេះដែរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់បន្ថែមថាចំពោះស្ថានភាព​ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នេះ ទឹកទន្លេបានហក់​ឡើងថែមទៀតដល់កម្ពស់១៤,២៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។

ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ១៣.៣២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែក ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៦នៃខេត្តកំពង់ចាម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ