ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ​(RBC)​នឹង​បើក​កិច្ចប្រជុំ​ក្នុង​ខែតុលា​នេះ ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា បណ្តា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC)​នឹង​បើក​កិ​ច្ខ​ប្រជុំ​ក្នុង​ខែតុលា​នេះ ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា បណ្តា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC)​នឹង​បើក​កិ​ច្ខ​ប្រជុំ​ក្នុង​ខែតុលា​នេះ ខណៈ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ត្រូវធ្វើ​នៅ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ​នេះ​។

ប្រភព​ខាងលើ​នេះ​ឲ្យ​ដឹង​ថា យោធភូមិ​ភាគ​ទី​៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​យោធភូមិ​ភាគ​ទី​២ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្តឧត្តរមានជ័យ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នេះ​មាន​គោលបំណង ដើម្បី​ជំរុញ​ការ​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។
យប់​ថ្ងៃ​ដដែល​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​ទី​៥​កម្ពុជា​និង​យោធភូមិ​ភាគ​ទី​១​ថៃ (RBC) គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១ នៃ​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ត្រូវធ្វើ​នៅ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ​នេះ​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា យោធភូមិ​ភាគ​ទី​៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​កងទ័ព​ភូមិភាគ​ទី​១ នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នេះ​មាន​គោលបំណង ដើម្បី​ជំរុញ​ការ​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងការពារជាតិ​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ថា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​ទី​៣​កម្ពុជា​និង​កង​បញ្ជាការ​ការពារ​ព្រំដែន​ចន្ទ​បុរី​-​ត្រា​ត​ថៃ (RBC)​នឹង​បើក​កិច្ចប្រជុំ​អំឡុង​ខែតុលា ខាង​មុខ​នេះ​។

ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កង​បញ្ជាការ​ការពារ​ព្រំដែន​ចន្ទ​បុរី​-​ត្រា​ត នៃ​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ត្រូវធ្វើ​នៅ​ក្នុង​អំឡុង​ខែតុលា​ខាង​មុខ​នេះ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា​យោធភូមិ​ភាគ​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជូន​លិខិត​អញ្ជើញ​រួច​ហើយ​ទៅ​កង​បញ្ជាការ​ការពារ​ព្រំដែន​ចន្ទ​បុរី​-​ត្រា​ត នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ខេត្តកោះកុង ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នេះ​មាន​គោលបំណង ដើម្បី​ជំរុញ​ការ​បន្ត​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធ​ភាព ព្រមទាំង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ