ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺ​ត្រចៀក​ហើយ​ស្រាប់តែ​ធូរស្បើយ? ប្រយ័ត្ន​! នោះ​ជា​សញ្ញា​ធ្លាយ​ក្រដាសត្រចៀក ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​!

1 ម៉ោង មុន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺ​ត្រចៀក​ខ្លាំង ហើយ​ស្រាប់តែ​ធូរស្បើយ​វិញ​ទេ? នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក​ដែល​បណ្តាល​មក​ពី​ជំងឺអំបៅអំបែក​ស្រួច​ស្រាវ​។ ការ​មិន​យកចិត្តទុកដាក់​អាច​នាំ​ឱ្យ​បាត់បង់​ការ​ស្តាប់​ជា​អចិន្ត្រៃយ៍​។ តើ​រោគ​សញ្ញា​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក​មាន​អ្វីខ្លះ?ឈឺ​ត្រចៀក​ខ្លាំង​: ពេល​ខ្លះ​អាច​ធូរស្រាល​ភ្លាម​ៗ​បន្ទាប់​ពី​ក្រដាសត្រចៀក​បាន​រហែក ឬ​ធ្លាយ​។ការ​ស្តាប់​ថយ​ចុះ ឬ​បាត់បង់​: អាច​កើត​ឡើងជា​បណ្តោះអាសន្ន ឬ​អចិន្ត្រៃយ៍…

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ឈឺ​ត្រចៀក​ខ្លាំង ហើយ​ស្រាប់តែ​ធូរស្បើយ​វិញ​ទេ? នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក​ដែល​បណ្តាល​មក​ពី​ជំងឺអំបៅអំបែក​ស្រួច​ស្រាវ​។ ការ​មិន​យកចិត្តទុកដាក់​អាច​នាំ​ឱ្យ​បាត់បង់​ការ​ស្តាប់​ជា​អចិន្ត្រៃយ៍​។

តើ​រោគ​សញ្ញា​នៃ​ការ​ធ្លាយ​ក្រដាសត្រចៀក​មាន​អ្វីខ្លះ?
ឈឺ​ត្រចៀក​ខ្លាំង​: ពេល​ខ្លះ​អាច​ធូរស្រាល​ភ្លាម​ៗ​បន្ទាប់​ពី​ក្រដាសត្រចៀក​បាន​រហែក ឬ​ធ្លាយ​។
ការ​ស្តាប់​ថយ​ចុះ ឬ​បាត់បង់​: អាច​កើត​ឡើងជា​បណ្តោះអាសន្ន ឬ​អចិន្ត្រៃយ៍ អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខូចខាត​។

មាន​សារធាតុ​រាវ​ហូរ​ចេញពី​ត្រចៀក​: អាច​ជា​ទឹកថ្លា​, ខ្ទុះ​, ឬ​មាន​ឈាម​។
សំឡេង​រោទ៍ ឬ​ហ៊ឹង​ក្នុង​ត្រចៀក​: ជា​រោគ​សញ្ញា​ដែល​កើត​មាន​ជា​ញឹកញាប់​ក្រោយ​មានការ​ខូចខាត​។
វិលមុខ ឬ​បាត់បង់​លំនឹង​: ជួនកាល​កើតឡើង​ដោយសារ​តែ​ការ​ប៉ះពាល់​ដល់​សរីរាង្គ​លំនឹង​ក្នុង​ត្រចៀក​។
រោគ​សញ្ញា​ទាំង​អស់នេះ​តែង​កើតឡើង​បន្ទាប់​ពី​អ្នកជំងឺ​មាន​គ្រុនក្តៅ​, រលាក​ផ្លូវដង្ហើម​, ឬ​ផ្តាសាយ​យូរថ្ងៃ ជា​ពិសេស​ចំពោះ​កុមារ​តូច​ៗ​។

អ្វី​ដែល​ត្រូវធ្វើ?
ប្រសិនបើ​ការ​ធ្លាយ​ក្រដាសត្រចៀក​មាន​ទំហំ​ធំ ហើយ​មិនជា​សះស្បើយ​ដោយ​ខ្លួនឯង ព្រមទាំង​មានការ​ហូរ​ខ្ទុះ​ជា​ប្រចាំ និង​ការ​ស្តាប់​ធ្លាក់​ចុះ សូមកុំ​ស្ទាក់ស្ទើរ​។ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិគ្រោះ​យោបល់ និង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕

ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ