ខេត្តពោធិ៍សាត់ ៖ ស្ថានភាពទឹកស្ទឹងខេត្តពោធិ៍សាត់ កម្ពស់ទឹកបានកើនក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន គិតត្រឹមថ្ងៃទី០១ តុលា ២០២៥ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពធាតុអាកាសរួចមកឃើញថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Buoloi) T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់មកលើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងមកលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖
ចែករំលែកព័តមាននេះ