ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំពិតជាចង់បានពានរង្វាន់ណូបែលសន្តិភាព

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​១០​ តុលា​ ខាង​មុខ​នេះ​ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាពនឹង​ប្រគល់​​​នៅ​ក្រុង​អូ​ស្លូ​ពានរង្វាន់​ណូបែល​សន្តិភាព​ដល់​តួអង្គ​សំខាន់​សម្រាប់​បុព្វហេតុ​នោះ​ ។ ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ់ ​ហាក់់​មិន​មានការ​លាក់លៀម​ឡើយ​ ដែល​លោក​ចង់បាន​ពានរង្វាន់​​កិត្តិយស​នោះ​…

សហរដ្ឋអាមេរិក ៖ នៅ​ថ្ងៃ​១០​ តុលា​ ខាង​មុខ​នេះ​ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាពនឹង​ប្រគល់​​​នៅ​ក្រុង​អូ​ស្លូ​ពានរង្វាន់​ណូបែល​សន្តិភាព​ដល់​តួអង្គ​សំខាន់​សម្រាប់​បុព្វហេតុ​នោះ​ ។ ប្រធា​នាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ់ ​ហាក់់​មិន​មានការ​លាក់លៀម​ឡើយ​ ដែល​លោក​ចង់បាន​ពានរង្វាន់​​កិត្តិយស​នោះ​ ។

កាលពី​ថ្ងៃ​ទី​៣០ ​កញ្ញា ​លោក​ត្រាំ​ថ្លែង​ថា គ្រប់​គ្នា​និយាយ​ថា ខ្ញុំ​ត្រូវជា​អ្នក​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​។ នេះ​ជា​ការ​ហ៊ាន​និយាយ​មុន​របស់​ប្រធានាធិបតី​ទី​៤៥​ និង​ទី​៤៧​ របស់​សហរដ្ឋអាមេរិក នៅ​លើ​វេទិកា​អ​.​ស​.​ប ​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា ជាមួយ​ការ​គាំទ្រ​របស់​មេដឹកនាំ​អន្តរជាតិ​ជា​ច្រើន​រូប​។ លោក​ថា​វា​ជា​ការ​ប្រមាថ​មួយ​ដ៏​ធំ​ចំពោះ​ប្រទេស​យើង​ប្រសិនបើ​ខ្ញុំ​មិន​បាន​ទទួល​ពានរង្វាន់​នោះ​។
បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​នៅ​អ​.​ស​.​ប ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​លើក​ឡើង​ថា ខ្ញុំ​ឃើញ​ប្រធានាធិបតី​អា​មេ​រិ​ក​ខិតខំ​គៀងគរ​ដោយ​និយាយ​ថា លោក​ពិតជា​ចង់បាន​ពានរង្វាន់​នូ​បែ​ល​សន្តិភាព​។

លោក​ម៉ា​ក្រុង​ថ្លែង​ថា ពាន​នោះ​លោក​ត្រាំ​អាច​ទទួល​បាន​ប្រសិនបើ​អាច​បញ្ចប់​ជម្លោះ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ លោក​ត្រាំ​នៅ​អ​.​ស​.​ប ក៏​បាន​លាតត្រដាង​ផែនការ​សន្តិភាព​មួយ សម្រាប់​ជ្រោយ​ហ្គា​ហ្សា​ដែល​ទទួល​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ស្ទើរ​ទាំងមូល​។ ផែនការ​សន្តិភាព​នោះ​ដែល​បង្ហាញ​ដល់​ភាគី​ជម្លោះ​ទាំង​២​នៅ​ហ្គា​ហ្សា ត្រូវ​បាន​ទទួលយក​ហើយដោយ​សម្ព័ន្ធមិត្ត​អី​ុ​ស្រា​អែ​ល​របស់​អា​មេ​រិ​ក​។ ប៉ុន្តែ​អ្វី​ៗ​ក៏​មិនសូវ​ច្បាស់​ដែរ​ដោយ​ដំបូង​បំផុត​ក្រុម​ហា​ម៉ាស់​នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ឱសានវាទ​នោះ​របស់​លោក​ត្រាំ​នៅឡើយ​។

បែប​នេះ​ផែនការ​សន្តិភាព​នៅ​មិន​ទាន់​ក្លាយជា​ការ​ពិត​។ រួច​នា​ថ្ងៃ​ទី​២៩​កញ្ញា​ពេល​លោក​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អុី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​នៅ​សេត​វិមាន លោក​ត្រាំ​នៅ​ថ្លែង​ថា វិធី​ក្ដៅ​អាច​ប្រើ​ប្រសិនបើ​ក្រុម​ហា​ម៉ាស់ បដិសេធ​ផែនការ​របស់​លោក​។ លោក​ត្រាំ​រហូត​ដល់​ថ្លែង​ទៅ​កាន់​មេដឹកនាំ​អុី​ស្រា​អែ​ល​ថា ដូច​អ្នកដឹង​ហើយ​បើ​ក្រុម​ហា​ម៉ាស់​បដិសេធ អ្នក​នឹង​ទទួល​ការ​គាំទ្រ​ពេញទំហឹង​របស់​យើង ចំពោះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​។ អាច​និយាយ​ម្យ៉ាងទៀត​ថា ពេល​នោះ​អា​មេ​រិ​ក​អាច​បើកដៃ​ឲ្យ​អី​ុ​ស្រា​អែ​ល​បន្ត​ធ្វើ​អ្វី​តាម​ចិត្ត​របស់​គេ ដើម្បី​សម្រេច​គោលដៅ​សង្គ្រាម​នៅ​ជ្រោយ​ហ្គា​ហ្សា​។

ទោះបី​យ៉ាងណា​លោក​ត្រាំំ​ពិតជា​មាន​សង្ឃឹម​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ព្រោះ​លោក​អាច​បញ្ចប់សង្គ្រាម​៧​ក្នុង​រយៈពេល​ត្រឹមតែ​៧​ខែ​។ តាំងពី​លោក​វិល​ត្រឡប់​ចូល​កាន់កាប់​សេត​វិមាន​វិញ​មក លោក​ត្រាំ​ជួយ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន បញ្ឈប់​ការ​ច្បាំង​គ្នា​រវាង​អុី​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ និង​ជួយ​បញ្ចប់សង្គ្រាម​រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់​។

លោក​ក៏​ជា​អ្នក​ខិតខំ​ប្រឹងប្រែង​ដែរ ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា រវាង​កម្ពុជា​និង​ថៃ ទោះបី​មក​ទល់​ពេល​នេះ​ថៃ នៅ​មិន​ទាន់​បញ្ឈប់​បណ្ដា​សកម្មភាព​ប្រទូស្ត​រ៉ា​យ​ចំពោះ​កម្ពុជា​ក្ដី​។ លោក​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​បញ្ចប់​ជម្លោះ​រវាង​សាធារណរដ្ឋ ប្រជាធិបតេយ្យ​កុង​ប​ហ្គោ​និងរ​វ៉ា​ន់​ដា​ផង​ដែរ​។ លោក​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​មានការ​បញ្ចប់​ជម្លោះ រវាង​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន​ដែល​តាម​មើលទៅ​ជម្លោះ​នោះ​ពិតជា​ពិបាក​ក្នុង​ការ​បញ្ចប់​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ