ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​បេតុង​១​ខ្សែ​គ្មាន​គុណភាព​ បាន​តែ​៧​ខែ​បែក​របើក​ខូ.ច​

2 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ប្រជា​ពល​រ​ដ្ឋ​ភូមិ​សំ​យ៉ោ​ង​រិះគន់ ថា​ក្រុមហ៊ុន​ទទួល​ការ​សាងសង់​ផ្លូវ​បេតុង​អា​ម៉េ ០២​គម្រោង​ប្រវែង​១,៥៣៣​ម៉ែត្រ​ទទឹង​០៥​ម៉ែត្រ ថា​គ្មាន​គុណភាព​សាងសង់​ខុស​ស្តង់ដា​បច្ចេកទេស​ ពេលនេះរលាយទៅវិញឆាប់ណាស់ ។ ​ មហាជន​លើក​ឡើង​ថា គម្រោង​ឆ្នាំ​២០២៤​ប្រវែង​៨០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​កម្រាស់​បេតុង​០,១៥​ម៉ែត្រ​សាងសង់​រួច​បាន​តែ​៥​ខែ​គឺ​បែក​របើក​កំបោ​រ(​ខ្សាច់​ស៊ីម៉ង​ត៌​)​អស់​នៅ​សល់​តែ​ថ្ម​។​រីឯ​គម្រោង​ថ្មី​ឆ្នាំ​២០២៥​សាងសង់​.​ត​ផ្លូវ​បេតុង​អា​ម៉េ…

ខេត្តស្វាយរៀង​៖​ប្រជា​ពល​រ​ដ្ឋ​ភូមិ​សំ​យ៉ោ​ង​រិះគន់ ថា​ក្រុមហ៊ុន​ទទួល​ការ​សាងសង់​ផ្លូវ​បេតុង​អា​ម៉េ ០២​គម្រោង​ប្រវែង​១,៥៣៣​ម៉ែត្រ​ទទឹង​០៥​ម៉ែត្រ ថា​គ្មាន​គុណភាព​សាងសង់​ខុស​ស្តង់ដា​បច្ចេកទេស​ ពេលនេះរលាយទៅវិញឆាប់ណាស់ ។ ​

មហាជន​លើក​ឡើង​ថា គម្រោង​ឆ្នាំ​២០២៤​ប្រវែង​៨០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​កម្រាស់​បេតុង​០,១៥​ម៉ែត្រ​សាងសង់​រួច​បាន​តែ​៥​ខែ​គឺ​បែក​របើក​កំបោ​រ(​ខ្សាច់​ស៊ីម៉ង​ត៌​)​អស់​នៅ​សល់​តែ​ថ្ម​។​រីឯ​គម្រោង​ថ្មី​ឆ្នាំ​២០២៥​សាងសង់​.​ត​ផ្លូវ​បេតុង​អា​ម៉េ ប្រវែង​៧៣៣​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​កម្រាស់​បេតុង​០,១៥​ម៉ែត្រ​សាងសង់​ទើបតែ​​រួចរាល់ ស្រាប់តែ​មាន​ស្នាម​​ប្រះ​រយះ​។​ ករណី​នេះ​កើតឡើង​នៅ​ភូមិ​សំ​យ៉ោ​ង​ឃុំ​សំ​យ៉ោ​ង​ស្រុក​កំ​ព​ងើ​រោ​ទ៌​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​មេឃុំ​សំ​យ៉ោ​ង​បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា ពិត​ជា​ដូច​ការ​លើក​ឡើង​របស់​ប្រជា​ពល​ដ្ឋ​មែន​។​លោក​មេឃុំ​បន្ត​ថា គម្រោង​ឆ្នាំ​២០២៤​ក្រុមហ៊ុន​ពេជ្រ​ធីតា​ទទួល​ការ​សាងសង់​ផ្លូវ​បេតុង​អា​ម៉េ​ប្រវែង​៨០០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​គឺ​ចា​ប៉​ពី​កែង​វត្ត​តា​ពៅ​ទៅ​ដល់​ខាងកើត​វត្ត​ទួល​អំ​ពឹ​ល គឺ​នៅ​ក្នុង​គម្រោង​ថែទាំ​ដូច្នេះ​ក្រុមប្រឹក្សា​ឃុំ​បាន​ប្រជុំ​ជាមួយ​មន្ត្រី​បច្ចេកទេស​ស្រុក​ខេត្ត​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ជួសជុល​កែ​លម្អ​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស គឺ​បាញ់​ទឹក​សម្អាត​ផ្លូវ​និង​ក្រាល​បេតុង​ថែម​ពីលើ​កម្រាស់​០៦​ហ៊ុន​(០,០៦​ម៉ែត្រ​)​។​

ចំណែក​ក​ម្រោ​ង​ថ្មី​ឆ្នាំ​២០២៥ សាងសង់​ផ្លូវ​បេតុង​អា​ម៉េ​(​ត​គម្រោង​ចាស់​)​ប្រវែង​៧៣៣​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​កម្រាស់​បេតុង​០,១៥​ម៉ែត្រ​ឦ​ហើយ​បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​បច្ចេកទេស​គឺ​កន្លែង​ដែល​ប្រស​នោះ​គឺ​ប្រះ​​តាម​ថ្នេ​ដំណ តម្រូវ​ឲ្យ​ក្រុមហ៊ុន​យក​ម៉ូ​ទ័​រ​កាត់​តាម​ដំណរ​រួច​ដាក់​កៅស៊ូ​បិទ​កុំ​ឱ្យ​ទឹក​ចូល​។

​លោក​ព្រំ ចាន់ មន្ត្រី​បច្ចេកទេស​ខេត្ត​ចុះ​ស្រុក​កំពង់​រោ​ទ៌​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ការ​ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៧៣៣​ម៉ែត្រ​នៅ​ភូមិ​សំ​យ៉ោ​ង ដែល​ទើបតែ​សាងសង់​រួច​ប្រេស​នោះ ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ កញ្ញា​ ឆ្នាំ​២០២៥ ជាក់ស្តែង​ឝឺ​​ប្រះ​តាម​មុខដំណរ​(​គឺ​៥​ម៉ែត្រ​ទុក​មុខដំណរ​១​ការពារ​រីក​មាឌ​បេតុង​) លោក​បាន​ឲ្យ​ក្រុមហ៊ុន​កែសម្រួល​ឡើង​វិញ​ ។ ​ហើយ​បើ​តាម​ការ​ពិ​និត្យ​និង​បាញ់​គំ​ហាប់​នៃ​ម៉ាស៊ីន​វាស់​កំហាប់​ថ្នល់​រយៈពេល​១៤​ថ្ងៃ មាន​កំហាប់​២០ រយៈពេល​១០​ថ្ងៃ​មាន​កំហាប់​១៨ ដូច្នេះ​បើ​សង់​រួច​រយៈពេល​២០​ថ្ងៃ​ទៅ​២៨​ថ្ងៃ​គឺ​អាច​គ្រប់​តាម​ស្តង់ដា​បច្ចេកទេស​គឺ​កម្រិត​២៨​ទៅ​៣០​ ។

​ចំពោះ​គម្រោង​ឆ្នាំ​២០២៤​ប្រវែង ៨០០​ម៉ែត្រ គឺ​នៅ​ក្នុង​គម្រោង​ថែទាំ ដូច្នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ពេជ្រ​ធី​តា អ្នក​ទទួល​ការ ជួសជុល​កែ​លម្អ​ឡើង​វិញ​គឺ​ចាក់​បេតុង​ថែម​កម្រាស់​០,០៦​ម៉ែត្រ​ ។ ​

លោកស្រី​ពេជ្រ​ធីតា ប្រធាន​ក្រុមហ៊ុន​ពេជ្រ​ ធីតា បាន​ប្រាប់​កោះសន្តិភាព​ថា ផ្លូវ​បេតុង​ប្រវែង​៨០០​ម៉ែត្រ​គឺ​នៅ​ក្នុង​គម្រោង​ថែទាំ ដោយ​មានការ​យឺតយ៉ាវ​លោកស្រី​ពន្យា​ពេល​ជួសជុល ដោយ​គម្រោង​២០២៤​នៅ​ដើមផ្លូវ ដូច្នេះ​ក៏​ពន្យា​ពេល​ជួសជុល​រង់ចាំ​សាងសង់​ផ្លូវ​គម្រោង​២០២៥​រួច​ទើប​មក​ជួសជុល​កែ​លម្អ​ឲ្យ​បាន​តាម​ស្តង់ដា​បច្ចេកទេស​នៃ​កិច្ចសន្យា ផ្លូវ​បេតុង​អា​ម៉េ​កិច្ចសន្យា​នៃ​គម្រោង​ថែទាំ​រយៈពេល​០៦​ខែ បើ​ស្រុត​ខូច​ឬ​បែក​របើក​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​​ទទួល​ការ​ជួសជុល​ឡើង​វិញ​មហាជន​លើក​ឡើង​ថា គម្រោង​ថែទាំ​រយៈពេល​០៦​ខែ​ខ្លី​ណាស់​ធ្វើ​ខាង​មុខខូច​ខាងក្រោយ​ធ្វើ​រហូត​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ