ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បំពា.ន​ភ្លើង​ក្រហម​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ អ្នក​ល្មើស​អាច​ត្រូវ​ពិន័យ​ឱ្យ​បោសសម្អាត​ផ្លូវ​សាធា​រណៈ

1 នាទី មុន

ប្រទេស​វៀតណាម ៖ ទីក្រុង​ហូ​ជី​មិ​ញ កំពុង​តែ​ពិចារណា​ធ្វើ​ឱ្យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​បំពេញ​មុខងារ​សហគមន៍ រាប់​ចាប់ពី​ការ​បោសសម្អាត​ផ្លូវថ្នល់ រហូត​ដល់​ការ​ជួយ​ការងារ​សង្គម​នៅ​ទីកន្លែង​សាធារណៈ​ផ្សេង​ៗ រួម​ជាមួយនឹង​ការ​ផាកពិន័យ​ជា​ប្រាក់​ផង​ដែរ ដែល​នេះ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​។ សំណើ​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី…

ប្រទេស​វៀតណាម ៖ ទីក្រុង​ហូ​ជី​មិ​ញ កំពុង​តែ​ពិចារណា​ធ្វើ​ឱ្យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​បំពេញ​មុខងារ​សហគមន៍ រាប់​ចាប់ពី​ការ​បោសសម្អាត​ផ្លូវថ្នល់ រហូត​ដល់​ការ​ជួយ​ការងារ​សង្គម​នៅ​ទីកន្លែង​សាធារណៈ​ផ្សេង​ៗ រួម​ជាមួយនឹង​ការ​ផាកពិន័យ​ជា​ប្រាក់​ផង​ដែរ ដែល​នេះ​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​។ សំណើ​នេះ ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រយៈពេល​ពាក់កណ្តាល​ឆ្នាំ ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥​។

នគរបាល​ក្រុង​បាន​ទទួល​ភារកិច្ច​សហការ​ជាមួយ​នាយកដ្ឋាន​ផ្សេង​ៗ ដើម្បី​ស្នើ​វិសោធនកម្ម​ច្បាប់​ឱ្យ​វិធានការ​ថ្មី​នេះ អាច​អនុវត្ត​បាន​ស្របច្បាប់ ខណៈ​ដែល​សេវាកម្ម​សហគមន៍​មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ក្រោម​ច្បាប់រដ្ឋបាល​របស់​វៀតណាម​នោះ ច្បាប់​បែប​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ទាំង​ជម្រើស​សម្រាប់​ការ​ផាកពិន័យ ឬ​សកម្មភាព​ជួយ​សហគមន៍ និង​ផាកពិន័យ​រួម​គ្នា​តែ​ម្តង​។

ទីក្រុង​ហូ​ជី​មិ​ញ​ក៏​នឹង​បង្កើន​ការ​អនុវត្ត​ច្បាប់​លើ​អ្នក​បំពាន​ច្បាប់​ចរាចរណ៍ ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ រួម​ទាំង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ការ​បើកបរ​លើស​ល្បឿន​កំណត់​។ ជាមួយ​គ្នា​នេះ នាយកដ្ឋាន​សំណង់​នឹង​ធ្វើ​សេចក្តី​ព្រាង​ផែនការ «​ទីក្រុង​សុវត្ថិភាព​ចរាចរណ៍​» ក្នុង​គោលបំណង​ជំរុញ​ប្រជាពលរដ្ឋ​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ ក៏​ដូច​ជា​ការ​កំណត់​ស្តង់ដារ​ការ​បំ​ភាយ​ឧស្ម័ន​ទាប និង​លើកកម្ពស់​យានជំនិះ​បៃតង ឬ​យានជំនិះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

ចាប់តាំងពី​ឆ្នាំ​២០២០​មក ការ​ផាកពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​កែសម្រួល​ចំនួន ៣ លើក ដោយ​ពិន័យ​កើន​ឡើងជា​លំដាប់​។ ជាក់ស្តែង ការ​ផាកពិន័យ​សម្រាប់​ការ​បើក​បំពាន​ភ្លើង​ក្រហម​កើនឡើង​ពី​ចន្លោះ ១១៤ ទៅ ១៩០​ដុល្លារ​អា​មេ​រិ​ក ទៅ ៦៨១ ទៅ ៧៥៧​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០២៥​។

ទីក្រុង​ហូ​ជី​មិ​ញ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​យានយន្ត​ជាង ១៣​លាន​គ្រឿង បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ខេត្ត Binh Duong និង​ខេត្ត Ba Ria-Vung Tau នោះ បាន​កត់ត្រា គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១ ៣២៨ ករណី នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង នៃ​ឆ្នាំ​នេះ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ៦៦៦ នាក់ និង​របួស ៧១ នាក់​។ នោះ​បាន​កត់សម្គាល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ករណី​គ្រោះថ្នាក់ ៣១% និង​ការ​ថយ​ចុះ​ចំនួន ៤១% នៃ​អ្នក​រង​របួស បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ