ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​លួច​ទូរ​សព្ទ ២​ករណី​ផ្សេង​គ្នា

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជន​រង​គ្រោះ ចំនួន​០២​នាក់ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជន​រង​គ្រោះ ចំនួន​០២​នាក់ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរ​សព្ទ ២​ករណី​ផ្សេង​គ្នា ។

ន​សង្ស័យ​ទាំង​០២​នាក់ ៖
ទី​១-​ឈ្មោះ ចាន់ ម៉ៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ឃាត់ខ្លួន នៅ​ម្ដុំ​ផ្ទះសំណាក់​យីហោ​៥២ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ទី​២-​ឈ្មោះ ឃី​ម ខែ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក ៖ ទូរ​សព្ទ​ដៃ​ចំនួន ០២​គ្រឿង ក្នុង​នោះ ០១​គ្រឿង ម៉ាក​VIVO និង ០១​គ្រឿង​ទៀត ម៉ាក iphone 12ProMax ជា​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន​។

ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ