ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! រោគ​សញ្ញា​អាលែកហ្ស៊ី​ដែល​អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ

3 ម៉ោង មុន

ជំងឺ​អាលែកហ្ស៊ី ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាពស៊ាំ ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាង​កាយ​យើង​។ របស់​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី មាន​ដូច​ជា​ចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬ​ពិស​ឃ្មុំ…

ជំងឺ​អាលែកហ្ស៊ី ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាពស៊ាំ ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាង​កាយ​យើង​។ របស់​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី មាន​ដូច​ជា​ចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬ​ពិស​ឃ្មុំ ជាដើម​។ អា​លែ​ក​ហ្ស៊ែ​ន​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី អាច​រក​ឃើញ​ក្នុង​ចំណីអាហារ ភេសជ្ជៈ និង​បរិស្ថាន​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​បង្អែក ស្អាង បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ។

រោគ​សញ្ញា​អាលែកហ្ស៊ី​មាន​ដូច​ជា​៖

– ឡើង​ក្រហម​ស្បែក

– ឡើង​កន្ទាលត្រអាក​លើ​ស្បែក

– ឡើង​កន្ទួល​ក្រហម​រមាស់

– ហើម​បបូរមាត់ ភ្នែក និង​មុខ

– ហៀរ​សំបោរ ឬ​តឹង​ច្រមុះ កណ្ដាស់ ហៀរ​ទឹកភ្នែក

– ចង្អោរ​ចង់​ក្អួត ក្អួត ឈឺពោះ រាគ

– រមាស់​ក្នុង​មាត់ ឬ​បំពង់ក

– ថប់​ក្នុង​ទ្រូង

– សម្ពាធ​ឈាម​ចុះ​ទាប

– វិលមុខ វង្វេង​រង្វាន់

– ឈឺក្បាល

ប្រភព​ដើមៈ វេជ្ជបណ្ឌិត កម្ពុជា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ