ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូត​កាប​បូ​ប​ខ្វាក ព្រលឹង​ចុង​សក់ ស្មានថា​គ្រាប់បែក ពេល​ប៉េ​អឹ​ម​ពិនិត្យ​មើល ទើប​ស្គាល់​ថា ជា​ឧបករណ៍​ច្របាច់​ខ្យល់​សោះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យក​កាបូប​ខោអាវ​មួយ ចេញពី​ក្នុងផ្ទះ​មួយ​កន្លែង ដែល​ជនជាតិ​ចិន ធ្លាប់​ជួល​ស្នាក់​នៅ​មួយ​រយៈ រួច​ក៏​ឈប់​ស្នាក់​នៅ​វិញ ហើយ​ពេល​នេះ ត្រូវ​បាន​ម្ចាស់ផ្ទះ​រើ​សម្អាត ដើម្បី​ដាក់​ជួល​ឲ្យ​អ្នក​ផ្សេង​បន្ត​ទៀត​។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យក​កាបូប​ខោអាវ​មួយ ចេញពី​ក្នុងផ្ទះ​មួយ​កន្លែង ដែល​ជនជាតិ​ចិន ធ្លាប់​ជួល​ស្នាក់​នៅ​មួយ​រយៈ រួច​ក៏​ឈប់​ស្នាក់​នៅ​វិញ ហើយ​ពេល​នេះ ត្រូវ​បាន​ម្ចាស់ផ្ទះ​រើ​សម្អាត ដើម្បី​ដាក់​ជួល​ឲ្យ​អ្នក​ផ្សេង​បន្ត​ទៀត​។ បន្ទាប់​មក​ស្ត្រី​ម្នាក់​បាន​យក​កាបូប​នោះ​ដាក់​លើ​កង់ រួច​ដឹក​យក​ទៅ​កន្លែង​ដែល​គាត់​លក់ដូរ​ភេសជ្ជៈ ហើយ​បាន​រូត​កាបូប​នោះ ដើម្បី​យក​ខោអាវ ស្រាប់តែ​ប្រទះ​ឃើញ​របស់​ម្យ៉ាង​មាន​សណ្ឋាន​ដូច​គ្រាប់បែក ។

ខណៈនោះ បាន​ធ្វើ​ឲ្យ​គាត់​ភ័យ​ព្រលឹង​ចុង​សក់ និង​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ទៅ​មើល ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ដែរ​។ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​ច្បាស់លាស់ ទើប​ស្គាល់​ថា តាម​ពិត​វត្ថុ​នោះ មិនមែន​គ្រាប់បែក​ឡើយ វា​គឺជា​ឧបករណ៍​ច្របាច់​ខ្យល់​សោះ ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជា​ការពារ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា មានផ្ទះ​មួយ​កន្លែង​ ត្រូវ​បាន​ម្ចាស់​ជួល​ឲ្យ​ជនជាតិ​ចិន​១​ក្រុម ​ស្នាក់​មួយ​រយៈ​កន្លង​មក​ហើយ ប៉ុន្តែ​នៅ​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ស្រាប់តែ​ជនជាតិ​ចិន​នោះ​អត់​បង់លុយ​ឲ្យ ហើយ​ក៏​ឈប់​ស្នាក់​នៅ​ទៀតដែរ ទើប​ម្ចាស់ផ្ទះ​បាន​រើស​របស់របរ​ចឹ​ញ ដើម្បី​សម្អា​ត​លើក​ស្លាក​ជួល​បន្ត​ឲ្យ​អ្នក​ថ្មី​ទៀត ហើយ​ខណៈ​ពេល​កំពុង​រើ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដើរទៅ​ឃើញ​ទីនោះ​មាន​កំប៉ុង​អេ​ត​ចាយ ក៏​បាន​សុំ​ម្ចាស់ផ្ទះ​ខាងលើ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ម្ចាស់ផ្ទះ​ខាងលើ​គាត់​មិន​កំណាញ់​ឡើយ ហើយ​មិន​ត្រឹមតែ​ឲ្យ​កំប៉ុង​អេ​ត​ចាយ​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​ឲ្យ​ស្ត្រី​រូប​នោះ​រើ​រក​ខោអាវ ​ដែល​នៅ​ស្អាត​ ដើម្បី​យក​ទៅ​ស្លៀកពាក់ ឬក៏​ឃើញ​មាន​របស់​អ្វី ​ដែល​អាច​ប្រើប្រាស់​បាន​ក៏​យក​ទៅ។ ក្រោយ​ពេល​ម្ចាស់ផ្ទះ​អនុញ្ញាត​បែប​នេះ​ ស្ត្រី​ខាងលើ​ក៏​បាន​រើ​មើល ហើយ​បាន​ប្រទះ​ឃើញ​កាបូប​ខោអាវ​មួយ​នៅ​ស្អាត គាត់​មិន​បាន​ឆែក​មើល​នោះ​ទេ ក៏​រើស​យក​ដាក់​លើ​កង់​របស់​គាត់ រួច​ដឹក​យក​ទៅ​កន្លែង​ដែល​គាត់​លក់ដូរ ។

ប្រភព​ខាងលើ​ បាន​បញ្ជាក់​ប្រាប់​ថា ពេល​ទៅ​ដល់​ស្ត្រី​នោះ​បាន​រូត​កាបូប​ទាញ​យក​ខោអាវ​មើល ស្រាប់តែ​ព្រលឹង​ចុង​សក់​ ដោយ​គាត់​បាន​ប្រទះ​ឃើញ​មាន​វត្ថុ​ម្យ៉ាង​ មាន​សណ្ឋាន​ដូច​គ្រាប់បែក ។ ពេល​នោះ​គាត់​បាន​ទុក​កាបូប​ចោល​រួច​រាយការណ៍​ ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម ​ឲ្យ​ទៅ​មើល ចំណែក​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ដែរ។ ក្រោយ​ការ​ពិនិត្យ​ជាក់ស្ដែង​ ទើប​ដឹង​ច្បាស់​ថា តាម​ពិត​វត្ថុ​នោះ​មិនមែន​ជា​គ្រាប់បែក​អ្វី​ឡើយ វា​គឺជា​ឧបករណ៍​ច្របាច់​ខ្យល់​សម្រាប់​ផ្លុំ​ធូលី​ ក្នុង​ការ​ជួសជុល​ទូរសព្ទ​ដៃ ឬនាឡិកាដៃ​ប៉ុណ្ណោះ ៕​

អត្ថបទសរសេរ ដោយ