ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថ្លែង​ថា​ជន​ជាតិ​បារាំង​ដែល​ចា.ប់​.ខ្លួ.ន​កាល​ពី​ខែ​មិថុនា​បាន​សារ​ភាព​ពី​បទ​លួ.ច​ការណ៍​សម្ងាត់

5 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​ អែហ្វ​អែស​ប៊ី (FSB)​ ថ្លែង​ថាជន​ជាតិ​បារាំង​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា​នោះ​បាន​ប្រមូល​ព័ត៌​មានសម្ងាត់​របស់​រុស្ស៊ី​ដែល​អាច​បាន​ជា​ប្រយោជន៍​សម្រាប់​ក្រុម​ស៊ើប​ការណ៍​បរទេស។ ទង្វើ​នេះ​ត្រូវ​រុស្ស៊ី​ចាត់​ទុកថា​ធ្វើ​ឱ្យ​អន្តរាយ​ចំពោះខ្លួន​។ លោក​ឡូរ៉ង់​ (Laurent Vinatier) ត្រូវ​ចាប់​ខ្លួន​​ជា​មួយ​​ជន​ជាតិ​ស្វីស​ម្នាក់​កាល​ពី​ខែ​មិថុនា​…

ទី​ក្រុង​ម៉ូស្គូ៖ ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​រុស្ស៊ី​ អែហ្វ​អែស​ប៊ី (FSB)​ ថ្លែង​ថាជន​ជាតិ​បារាំង​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា​នោះ​បាន​ប្រមូល​ព័ត៌​មានសម្ងាត់​របស់​រុស្ស៊ី​ដែល​អាច​បាន​ជា​ប្រយោជន៍​សម្រាប់​ក្រុម​ស៊ើប​ការណ៍​បរទេស។ ទង្វើ​នេះ​ត្រូវ​រុស្ស៊ី​ចាត់​ទុកថា​ធ្វើ​ឱ្យ​អន្តរាយ​ចំពោះខ្លួន​។ លោក​ឡូរ៉ង់​ (Laurent Vinatier) ត្រូវ​ចាប់​ខ្លួន​​ជា​មួយ​​ជន​ជាតិ​ស្វីស​ម្នាក់​កាល​ពី​ខែ​មិថុនា​ ហើយ​ជាប់​ចោទ​ពី​បទ​ធ្វើ​ខុស​នឹង​ច្បាប់​ប្រឆាំង​នឹង​ទី​ភ្នាក់​ងារ​ចារកម្ម​បរទេស​។

អែហ្វ​អែស​ប៊ី​និយាយ​ថា​លោក​​ឡូរ៉ង់​បាន​ប្រមូល​ព័ត៌​មាន​សម្ងាត់​យោធា​ និង​ព័ត៌មាន​បច្ចេក​វិទ្យា​យោធា​ពី​ប្រទេស​រុស្ស៊ី​។ កាល​ពី​ពេល​កន្លង​មក​ជន​ជាតិ​បរទេស​ដទៃ​ទៀត​ក៏​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ផង​ដែរ​។ ប៉ុន្តែ​លើក​នេះ​ធ្វើ​ឱ្យ​ក្រុម​បស្ចិម​ប្រទេស​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​។ រុស្ស៊ី​មិន​ទាន់​ចោទ​ប្រកាន់​​លោក​​​ឡូរ៉ង់​​​ថា​ធ្វើ​ការ​ឱ្យ​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់បរទេស​ ឬ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ស៊ើប​ការណ៍​សម្ងាត់​ទេ​។

ប៉ុន្តែ​កាល​ពី​ពេល​មុន​ៗ​ ជន​ជាតិ​បរទេស​ច្រើន​ត្រូវ​អាជ្ញាធរ​រុស្ស៊ីចាប់​ខ្លួន​ជា​មុន​សិន​​ដោយ​ចោទ​ប្រកាន់​ត្រឹម​បទ​ធ្វើ​ខុស​នឹង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​នឹង​ភ្នាក់​ងារ​បរទេស​។ បន្ទាប់​​មក​ចោទប្រកាន់​លើ​ច្រើន​ករណី​ទៀត​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដាច់​ដោ​យឡែក​១​ទៀត​ គណៈ​កម្ម​ការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី​ថ្លែង​ថា​លោក​​​ឡូរ៉ង់​​​បា​ន​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន​​រួច​ហើយ​​។ គាត់​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នា​គារ​៥​ឆ្នាំ​បន្ទាប់​ពី​សូមអភ័យ​ទោស​នៅ​ក្នុង​តុលាការ​។

អែហ្វ​អែស​ប៊ី​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ខ្លួន​មានខ្សែ​អាត់​សំឡេង​ជួប​គ្នា​សម្ងាត់​រវាង​លោក​​​ឡូរ៉ង់​ និង​ជន​ជាតិ​រុស្ស៊ី​មួយ​ចំនួន​។ នៅ​ក្នុង​សំឡេង​នោះ មាន​ភស្តុតាង​បង្ហាញ​ថា​គាត់​កំពុង​ប្រមូល​ព័ត៌​មាន​សម្ងាត់​យោធា​។ ក្រោម​ច្បាប់​របស់​រុស្ស៊ី អ្នក​ដែល​ប្រមូល​​, រាយ​ការណ៍​ ឬ​​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​យោធា ឬ​វិស័យ​សន្តិ​សុខ​ជាតិ​ត្រូវ​ចាត់​ទុក​ជា​ភ្នាក់​ងារ​របស់​បរទេស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ