ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ចុះ​ត្រួតពិនិត្យ​ទីតាំង​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ

2 ថ្ងៃ មុន

ខេត្តកណ្ដាល ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល…

ខេត្តកណ្ដាល ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល កងកម្លាំង​ទាំង​៣ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ស្រុក​កៀនស្វាយ បាន​ចូលរួម​អមដំណើរ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អញ្ជើញ​ត្រួតពិនិត្យ​ទីតាំង​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ស្ថិត​នៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សូមបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕