ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ប្រមាណ​ជា​ជាង​១ពាន់​ហិ​កតា នៅ​ខេត្តស្ទឹងត្រែង ត្រូវ​បំផ្លាញ​ដោយ​សត្វ​ដង្កូវ​ហ្វូង

4 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ដំណាំ​កសិកម្ម​របស់​កសិករ ប្រមាណ​ជា​ជាង​១​ពាន់​ហិ​កតា ត្រូវ​បាន​បំផ្លាញ ដោយ​សត្វ​ដង្កូវ​ហ្វូង នា​ពាក់កណ្ដាល​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រោយ​ដំណាំ​កសិកម្ម​ច្រើន​ប្រភេទ​ទៀត ក្រៀម​ស្វិត​ស្រពោន និង​ងាប់​ដោយសារ​រលក​កម្ដៅ…

ខេត្តស្ទឹងត្រែង ៖ ដំណាំ​កសិកម្ម​របស់​កសិករ ប្រមាណ​ជា​ជាង​១​ពាន់​ហិ​កតា ត្រូវ​បាន​បំផ្លាញ ដោយ​សត្វ​ដង្កូវ​ហ្វូង នា​ពាក់កណ្ដាល​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រោយ​ដំណាំ​កសិកម្ម​ច្រើន​ប្រភេទ​ទៀត ក្រៀម​ស្វិត​ស្រពោន និង​ងាប់​ដោយសារ​រលក​កម្ដៅ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

តាម​ការ​អង្កេត​តាមដាន​ដោយ​អ្នកជំនាញ​អាកាសធាតុ បាន​លើក​ឡើង​ថា សម្រាប់​ខេត្តស្ទឹងត្រែង ក្នុង​ឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​នៅ​ខែមេសា អាកាសធាតុ​ក្តៅ​ខ្លាំង ក្នុង​រលក​កម្ដៅ ចន្លោះ​ពី​៣៨​អង្សារ​សេ ដល់ ៤១​អង្សា​សេ រហូត​ដល់ ខែឧសភា​។ បន្ទាប់​មក នៅ​ដើម​ស​ប្តា​ហ៍​ទី​២ ខែមិថុនា ចាប់ផ្ដើម​ធ្លាក់​ភ្លៀង​ញឹកញាប់ ស្រប​ពេល​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេង​ៗ ចាប់ផ្ដើម​លូតលាស់ ក៏​ចាប់ផ្ដើម​កើត​មាន​សត្វ​ដង្កូវ​ហ្វូង យាយី តែ​ម្ដង ។

មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម ទទួល​បន្ទុក​រួម នៃ​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង បាន​រៀបរាប់​ថា ៖ សត្វ​ដង្កូវ​ហ្វូង​នេះ ពិតជា​កើតមាន ដោយសា​តែ​កត្តា​អាកាសធាតុ មានការ​ប្រែប្រួល​ផង នាំ​ឱ្យ​កើត​មាន​សត្វ​ដង្កូវ ច្រើន​មី​ដេ​ដាស់ មក​ស៊ី​ផលដំណាំ ដូច​ជា​ពោត​ស្រូវ និង​ដំឡូង​មី ស្ទើរ​គ្រប់​ខេត្ត ក្រុង ទៅ​ហើយ ។

លោក​បាន​ជួយ​ពន្យល់​បន្ថែម​ថា នៅ​ពេល​បងប្អូន​កសិករ​យើង បាញ់ថ្នាំ​កំចាត់​ហើយ ចូរ​ធ្វើការ​តាមដាន​វដ្ត​ជីវិត​របស់​វា បន្ថែម​ទៀត ព្រោះ​ដង្កូវ​វា​មាន​អាយុកាល​ចាប់ពី​១៤ ទៅ​២២​ថ្ងៃ វា​កើត​ទៅ​ជា​ដឹក​ឌឿ​-​មានជីវិត បាន​៣០​ថ្ងៃ​-​កើត​ទៅ​ជា​មេអំបៅ​-​ក្នុង​ជីវិត​មេអំបៅ បាន​២១​ថ្ងៃ វា​បញ្ចេញ​ពង​កូន​-​រយៈ
ពេល​៣​ថ្ងៃ វា​និង​កើត​ទៅ​ជា​ដង្កូវ​វិញ ។

ទន្ទឹម​នេះ មន្ត្រី​ជំនាញ បាន​ផ្តល់​វិធីសាស្ត្រ​ឱ្យ​កសិករ​រួម​គ្នា​សម្លាប់​បំផុត​ពូជ​សត្វ​ដង្កូវ​ហ្វូង​ទាំងនោះ ដោយ​ប្រើ​ថ្នាំ​គីមី​ពុល​របស់​កសិកម្ម ហៅ​ថា (Emamectin) តាម​ការ​ណែនាំ ហើយ​រួម​គ្នា​អនុវត្ត​ឱ្យ​បាន​ព្រម​ៗ​គ្នា ទើប​ទទួល​បាន​ជោគជ័យ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បញ្ជាក់​ថា បញ្ហា​ប្រឈម​នេះ ជម្រើស​វិធានការ គឺជា​ដំណាក់កាល​ប្រើប្រាស់​ថ្នាំ​គីមីកសិកម្ម ដើម្បី​កំចាត់​សត្វ​ច​ង្ក្រៃ​នេះ ដោយ​ប្រើ​វិធីសាស្ត្រ​អនុវត្ត​ទៅ​តាម​ចំការ​និ​មួយ​ៗ ឱ្យ​បាន​ព្រម​គ្នា ទើប​មាន​ប្រសិទ្ធភាព ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​ស្រែ​ចំការ​មួយ ខំប្រឹង​សំអាត​បាញ់ថ្នាំ​ឲ្យ​ងាប់ ហើយ​ចំការ​ឬ​ស្រែ​ផ្សេង​អត់​ធ្វើ​អ៊ីចឹង វា​ចេញ​ទៅ​បំផ្លាញ​នៅ​កន្លែង​នោះ​ត​ៗ​គ្នា​ទៀត ចឹ​ង​ទាល់តែ​រួម​គ្នា ធ្វើការ​កំចាត់​ឱ្យ​បាន​ព្រម​គ្នា ទើប​ប្រសើរ ។

លោក ថន ចាន់ កសិករ​នៅ​ភូមិ​វាល​ពោធិ៍ បាន​ទទួលយក​ការ​ណែនាំ​នេះ ដើម្បី​ទៅ​ពិគ្រោះគ្នា​ជាមួយ​អ្នក​ដែល​មាន​ចំការ​ជិត​គ្នា ហើយ​អនុវត្ត​កំចាត់​តាម​វិធី​នេះ ព្រោះ​បច្ចុប្បន្ន​សត្វ​ដង្កូវ​ហ្វូង វា​កំពុងស៊ី​ដំណាំ មិន​រើសមុខ​នោះ​ទេ មិន​ថា ដំឡូង​មី ដំណាំ​អី្វ​ផ្សេង​ៗ ក៍​ស៊ី​ដែរ សូ​ម្បី ស្ពៃ ក្រ​កួន ខ្ទឹម ។​ល​។ និង​។​ល​។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ទៀត​ថា ផលដំណាំ ដែល​រង​ផល​ប៉ះពាល់​ពី​សត្វ​ដង្កូវ​ហ្វូង នៅ​ខេត្ត​ស្ទឹងត្រែង រួម​មាន​ដំណាំ ស្រូវ ពោត និង​ដំ​ឡូ​មី សរុប​ចំនួន ១,០១៥​ហិ​កតា ក្នុង​នោះ នៅ​ស្រុក​សេ​សាន​ចំនួន​០៤ ហិ​កតា​, ស្រុក​សៀម​បូក ២៥៣​ហិ​កតា​, និង​ស្រុក​ថា​ឡ​បរិ​វ៉ា​ត់ ចំនួន​៧៥៨​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ