ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ TikTok ទាក់ទងទៅមេ X សុំដំបូន្មានខ្លះៗអំពីអាណត្តិទី២ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោងតាមការចេញផ្សាយពីកាសែត New York Post កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា…

0:00
0:00

សហរដ្ឋអាមេរិក ៖ យោងតាមការចេញផ្សាយពីកាសែត New York Post កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew បាននឹងកំពុងស្វែងរកដំបូន្មានខ្លះៗរបស់លោក Elon Musk អំពីអាណត្តិទីពីររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលខិតជិតមកដល់។

លោក Elon Musk មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកពេលបច្ចុប្បន្ន គឺជាអ្នកគាំទ្រដ៏ស្មោះស័្មគ្រលោក Donald Trump ហើយក៏មានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីជាប់ឆ្នោតអាមរិករូបនេះខ្លាំងផងដែរ។ កាសែតពាណិជ្ជកម្មអាមេរិក Wall Street Journal បានរាយការណ៍ថា លោក Shou Zi Chew បានទាក់ទងទៅលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម X ច្រើនជាង១លើក ដោយសួរនាំអំពីរដ្ឋបាលថ្មី និងគោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពលរបស់លោក ត្រាំ។

ក្រុមហ៊ុន TikTok កំពុងប្តឹងរដ្ឋបាលរបស់លោក Joe Biden ដោយលើកឡើងពីការធ្វើវិសោធនកម្មទី១ ជុំវិញច្បាប់ថ្មីចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកជិតផុតអាណត្តិរូបនេះ ដើម្បីបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុន ByteDance មិនលក់អាជីវកម្មកម្មវិធីវីដេអូកម្សាន្តដ៏ពេញនិយមបំផុតលើពិភពលោកមួយនេះ ត្រឹមខែមករា ឆ្នាំក្រោយ។

អំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ TikTok នៅអាមេរិកផងដែរ ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ ប៉ុន្តែការដឹកនាំលោកអស់សពុលភាព អំឡុងពេលយុទ្ធនាការនេះ។ ទោះយ៉ាងណាក្រោយមក ពោលគឺនៅខែមិថុនាកន្លងទៅ លោក ត្រាំ ក៏បានបង្កើតគណនី TikTok ដោយបានថ្លែងក្នុងវីដេអូមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social របស់លោក ថា «អ្នកដែលចង់រក្សា TikTok នៅអាមេរិក សូមបោះឆ្នោតឱ្យត្រាំ។ យើងមិនបានធ្វើទុក្ខបុកម្នេញជាមួយ TikTok ទេ។ ដូច្នេះខ្ញុំនឹងរក្សាទុក TikTok»។

ដូច្នេះគ្រប់គ្នាមើលឃើញថា TikTok អាចនឹងមានទឹកមាត់លេបឡើងវិញ នៅក្នុងដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២ ខិតជិតមកដល់នេះ។ ពាក់ព័ន្ធជុំវិញបញ្ហានេះ ទាំងក្រុមហ៊ុន TikTok និងការិយាល័យប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន FOX Business នោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ