ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនញ៉ាំអាហារព្រឹក សុខភាពនឹងប្រឈ.មគ្រោះថ្នា.ក់ខ្លាំង

1 ខែ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការមិនបរិភោគអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ? ក្នុងពេលព្រឹក បើអ្នកមិនពិសារអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកឃ្លានខ្លាំង ដោយធ្វើឲ្យអ្នកចង់បរិភោគអាហារដែលមានជាតិស្ករខ្ពស់ និងខ្លាញ់ខ្ពស់ផងដែរ។ ជាពិសេស ក្នុងអាហារពេលថ្ងៃ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការមិនបរិភោគអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ?

ក្នុងពេលព្រឹក បើអ្នកមិនពិសារអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកឃ្លានខ្លាំង ដោយធ្វើឲ្យអ្នកចង់បរិភោគអាហារដែលមានជាតិស្ករខ្ពស់ និងខ្លាញ់ខ្ពស់ផងដែរ។ ជាពិសេស ក្នុងអាហារពេលថ្ងៃ អ្នកនឹងអាចញ៉ាំច្រើនខុសធម្មតា។ ជាហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនតែម្តង។

ប្រសិនជាអ្នកមិនបរិភោគអាហារពេលព្រឹកក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកកើតជំងឺក្រពះ ដូចជា រលាកក្រពះ និងបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារផងដែរ។ ដូចនេះ អ្នកមិនគួររំលងអាហារពេលព្រឹកចោលមិនញ៉ាំនោះឡើយ។

នៅពេលដែលអ្នកតែងតែមិនពិសារអាហារពេលព្រឹក នឹងធ្វើឲ្យការចងចាំរបស់អ្នកធ្លាក់ចុះខ្លាំង ដោយឆាប់ភ្លេចភ្លាំងខ្លាំងណាស់។ ដូចនេះ មិនថាអ្នករវល់យ៉ាងណា ក៏គួរតែឆ្លៀតពេលបរិភោគអាហារពេលព្រឹកដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ