ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​រវល់​ផឹក​កាហ្វេ កូនប្រុស​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បុក​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ផឹក​កាហ្វេ នៅ​ក្នុង​ហាង​កា​ហ្វ​មួយ​កន្លែង ដោយ​គាត់​នាំ​កូនប្រុស អាយុ​ទើប​២​ឆ្នាំ​ម្នាក់ ទៅ​ជាមួយ​ផង​ដែរ ហើយ​ក្រោយមក ខណៈ​គាត់​រវល់​តែ​ផឹក​កាហ្វេ ភ្លេចខ្លួន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ផឹក​កាហ្វេ នៅ​ក្នុង​ហាង​កា​ហ្វ​មួយ​កន្លែង ដោយ​គាត់​នាំ​កូនប្រុស អាយុ​ទើប​២​ឆ្នាំ​ម្នាក់ ទៅ​ជាមួយ​ផង​ដែរ ហើយ​ក្រោយមក ខណៈ​គាត់​រវល់​តែ​ផឹក​កាហ្វេ ភ្លេចខ្លួន ស្រាប់តែ​កូនប្រុស​រត់​ឆ្លងផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​តូ​យ៉ូ​តា ព្រូស ១​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់ ទៅ​ដល់​បុក​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ ហើយ​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ក៏​បាន​ស្លា​.​ប់ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បរិវេណ​ផ្សារ​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ និង​បុរស​ជា​ឪពុក​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា កូនប្រុស​ដែល​ស្លាប់​នោះ មាន​អាយុ​ទើបតែ​២​ឆ្នាំ​ប៉ុណ្ណោះ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ឪពុក បាន​ទៅ​ផឹក​ក​ហ្វេ នៅ​ចំណុច​កើតហេតុ​នោះ ហើយ​គាត់​ក៏​បាន​នាំ​យក​កូនប្រុស​រូប​នោះ ទៅ​ជាមួយ​ផង​ដែរ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយមក ខណៈ​ដែល​គាត់​រវល់​តែ​ផឹក​កាហ្វេ​ភ្លេចខ្លួន ស្រាប់តែ​កូនប្រុស​បាន​រត់​ឆ្លងផ្លូវ​ទៅ​ទិញ​នំ​ហូប ហើយ​ពេលរ​ត់ទៅ​ដំបូង​អត់​ទាន់​អី​ទេ លុះ​ក្រោយ​ពេល​រត់​ត្រលប់​ចេញ​កន្លែង​លក់​នំ​មក​វិញ ក៏​ជួប​គ្រោះ​អកុសល​តែ​ម្ដង ដោយ​មាន​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ព្រូស ព​ណ៍​ទឹកប្រាក់ ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BH-2865 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់ ជាន់​ហ្វ្រាំង​អត់​ទាន់ ក៏​បុក​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​ៗ​នោះ រថយន្ត​បាន​ឈប់​ស្ងៀម បន្ទាប់​មក​បុរស​ជា​ឪពុក និង​ស្ត្រី ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​នាំ​គ្នា​លើក​កូន​ដាក់​រថយន្ត​នោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រោយមក​ក្មេង​ប្រុស​រូប​នេះ ក៏​បាន​បាត់បង់​ជីវិត រួច​ក៏​បាន​ដឹក​សព​ត្រលប់​មក​ផ្ទះ​វិញ ។ បន្ទាប់​មក​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព និង​ធ្វើការ​វាស់វែង រួច​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ