ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ​៤៤ នឹង​ផ្តល់​ការងារ​ជិត​២​សែន​កន្លែង

3 ថ្ងៃ មុន
  • ភ្នំពេញ

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ​៤៤​តំបន់ ដែល​អាច​នឹង​ស្រូប​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ជិត​២​សែន​នាក់ ត្រូវ​បាន​អ្នកជំនាញ​កម្ពុជា ប្រាប់​

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ​៤៤​តំបន់ ដែល​អាច​នឹង​ស្រូប​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា ជិត​២​សែន​នាក់ ត្រូវ​បាន​អ្នកជំនាញ​កម្ពុជា ប្រាប់​ក្រុមហ៊ុន ចិន ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ ។

លោក ជា វុ​ទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​ប្រាប់​លោក ស៊ី ជាន​ឆឹង (Xu Jiancheng) តំណាង​ក្រុមហ៊ុន Greenleaf Sci. & Tech Group Co., Ltd ដែល​មា​នទី​តាំងនៅ​ទីក្រុង ស៊ូ​ចូ​វ ប្រទេស​ចិន ថា ដោយសារ​តែ​កត្តា​អំណោយផល ជា​ពិសេស​គឺ​កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស រហូត​ដល់ទី​៤៤ តំបន់ ។

លោក​បាន​អះអាង​ថា តំបន់​ទាំងនេះ បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ប្រមាណ​ជា ១៨៧.០០០ កន្លែង និង​បាន​ចូលរួម​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង សង្គម​សេដ្ឋកិច្ច​កម្ពុជា ។

លោក​អគ្គលេខាធិការ ក៏​បាន​បញ្ជាក់​អំពី​កំណើន​វិនិយោគ​ចិន តាម​ក្រម​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ នៃ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន​ផង​ដែរ ។

មក​ដល់​ពេល​នេះ ទោះបីជា​កម្ពុជា មាន​គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ​៤៤ បាន​ទទួល​ភ្លើង​ខៀវ ប៉ុន្តែ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ដំណើរការ គឺ​មាន​ប្រមាណ​ជា ២៦​កន្លែង​ទេ ដែល​មា​នទី​តាំងនៅ​ខេត្តស្វាយរៀង ខេត្ត​ព្រះ​សីហ​នុ រាជធានី​ភ្នំពេញ កោះកុង និង​ប៉ោយ​ប៉ែ​ត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ