ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ចូល​កាន់​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺថ្មី

5 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ ហាម​ដាច់ខាត​មិន អនុញ្ញាត​ឱ្យ​មានការ​លេងល្បែង និង​លើក​ផ្ទាំង​ប៉ាណូ​ផ្លូវ​ពាណិជ្ជកម្ម​ស្រា​បៀរ នេះ​គឺជា​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

ខេត្តកំពង់ស្ពឺ ៖ ហាម​ដាច់ខាត​មិន អនុញ្ញាត​ឱ្យ​មានការ​លេងល្បែង និង​លើក​ផ្ទាំង​ប៉ាណូ​ផ្លូវ​ពាណិជ្ជកម្ម​ស្រា​បៀរ នេះ​គឺជា​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលខេត្ត​កំពង់ស្ពឺ ដោយ​លោក ជាម ច័ន្ទ​សោភ័ណ ជំនួស​លោក វ៉ី សំណាង ត្រូវ​ទៅ​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ ។

ឯ​ឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែង​ថា ២​ចំណុច ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត ក្នុង​ខេត្តកំពង់ស្ពឺ កន្លង​មក គឺ​ហាម​ដាច់ខាត​ផ្សព្វផ្សាយ​លើក​ប៉ាណូ​ទី​សាធារណៈ ចំពោះ​គ្រឿង​ស្រវឹង នេះ​ហើយ​ដែល​ជា​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចារ​ចរណ៍ ដែល​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​រាល់ថ្ងៃ និង​មួយទៀត គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដែល​មាន​សក្តានុពល​ខ្លាំង​ផ្នែក​រោងចក្រ ដែល​ខេត្តកំពង់ស្ពឺ​មាន​អ្នក​វិនិយោគ​ចាប់ពី​ចំនួន ៥​លាន​ដុល្លារ​ឡើង ជា​ខេត្ត​ជាប់​លេខ​១ ក​ក្តា​នេះ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​តាម​ជនបទ ដោយសារ​តែ​ពលរដ្ឋ​មានការ​ងារ​ធ្វើ ។

ឯ​ឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា ត្រូវ​បន្តការងារ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​គ្រឿងញៀន ការ​ចាប់ជំរិត​មនុស្ស ដែល​ប្រើ​រូបភាព​អាសអាភាស​។​ល​។ ជាង​នេះ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យ និង​ឈាន​ទៅ​បង្ក្រាប​ឲ្យ​បានការ​ជួញដូរ​មនុស្ស និង​បទល្មើស​ផ្សេង ដែល​កើតឡើង​។ ដូច​គ្នា​ចំពោះ​ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ សហការ​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការ​កែ​ច្នៃ​អាវុធ​ចាស់​ទៅ​ជា​ថ្មី ហើយ​លក់​ទៅ​ឲ្យ​ប្រទេស​ជិតខាង​យើង សូមកុំ​ឲ្យ​កើត​មាន​ឡើយ ។

ឯកឧត្តម បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​កំពង់ស្ពឺ​ថ្មី ត្រូវ​បន្ត​ការ​ដឹកនាំ​ប្រកបដោយ​ការ​អភិវឌ្ឍន៍ និង​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត កុំ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​រដ្ឋបាល​ខេត្ត​ទាំងមូល ធ្វើ​យ៉ាងណា ត្រូវ​មានការ​សហការ​គ្នា​ឲ្យ​បាន​រលូន ។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម​ស្នើ​ឲ្យ​ជំនាញ​ត្រួតពិនិត្យ​លើ​បញ្ហា​ការ​នាំ​ឱ​ថស​ក្លែងក្លាយ ឬ​ឱ​ថស ហួស​សុពលភាព​ពី​បរទេស​មក​លក់ និង​ព្យាបាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ខូចសុខភាព​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ក្នុង​រឿង​នេះ​មន្ត្រី កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​ការងារ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​បាន ។

ដោយឡែក​បញ្ហា​អន្តរជាតិ​វិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែម​ថា បញ្ហា​សង្គ្រាម វា​ជា​រឿង​មួយ ដែល​ធ្វើ​ឲ្យ​យើង​ជួប​វិបត្តិ​សេដ្ឋកិច្ច តែ​មួយទៀត​បញ្ហា​ព័ត៌មានវិទ្យា រួម​ផ្សំ​ទាំង​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម បាន​វិ​វត្ត​ខ្លួន​ធ្វើ​ឲ្យ​ពលរដ្ឋ បាន​បាត់បង់​លុយកាក់ តាម​រយៈ​ការ​ឆបោក តាម​គ្រប់​រូបភាព នៃ​ប្រព័ន្ធ​ឡ​ន​ឡាញ ដែល​ទាមទា​ឲ្យ​កងកម្លាំង​សន្តិសុខ​ទូទៅ ត្រូវ​គ្រប់គ្រង​ឲ្យ​បាន ដែល​ត្រូវ​មាន​បទ​ពិសោធ​ច្បាស់លាស់​បំផុត ។

ដោយឡែក​ខេត្តកំពង់ស្ពឺ ចំពោះ​បញ្ហា​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​នោះ គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បង្ការ​ទប់ស្កាត់ អនុវត្ត ៣​ចំណុច ហើយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែម​ទៀត ក្រុម​ក្មេង​ទំនើង អនុវត្ត​ច្បាប់​ឲ្យ​តឹង​រឹង សំដៅ​ឲ្យ​ពួក​គេ​គោរព​ច្បាប់ ខ្លាច​ច្បាប់ បង្ក្រាប​ក្រុម​ល្បែងស៊ីសង គឺ​មិន​អនុញ្ញាត​ឲ្យ​ពង្រីក​ទីតាំង​បន្ថែម​ទៀត​បាន​ឡើយ​។ ក្នុង​នោះ​ហាម​ដាច់ខាត​ការ​ស្នើ​សុំ​លើក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នាំ​ឲ្យ​ពលរដ្ឋ​បង្កើត អា​ខោ​ន​លេងល្បែង​តាម​ឡ​ន​ឡាញ ។​ល​។ ទោះបី​ជ្រក​ក្រោម​ល្បែង​ស្របច្បាប់​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ