ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ ត្រូវបានប្រពន្ធ​មកទទួលយក​ហើយ​

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា បន្ទាប់​ពី​នាំ​ទៅ​ដល់​សាលាសង្កាត់​កន្ទោក អាជ្ញាធរ​សង្កាត់​នេះ បាន​បញ្ជូន​បុរស​ខាងលើ​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ដើម្បី​ព្យាបាល​ភ្លាម​ៗ ព្រោះ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ខ្លាំង ។ គួររំលឹកថា បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន…

រាជធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា បន្ទាប់​ពី​នាំ​ទៅ​ដល់​សាលាសង្កាត់​កន្ទោក អាជ្ញាធរ​សង្កាត់​នេះ បាន​បញ្ជូន​បុរស​ខាងលើ​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ដើម្បី​ព្យាបាល​ភ្លាម​ៗ ព្រោះ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ខ្លាំង ។ គួររំលឹកថា បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​មិន​ចាំ​ផង

លុះដល់​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែលនេះ​ រក​ឃើញ​ក្រុម​គ្រួសារ​គាត់​ហើយ ហើយ​ប្រពន្ធដើម​របស់​គាត់​បាន​ទៅទទួល​​យក​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​រំ​ចេក ក្នុង​បុរី​រំចេក ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល វិញ​ហើយ ។

នគរបាល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បុរស​នោះ​មាន​ប្រពន្ធ​២​នាក់​(​ប្រពន្ធដើម​និង​ប្រពន្ធចុង​) ហើយ​សព្វថ្ងៃ​ទំនងជា​គាត់​រស់នៅ​ជាមួយ​ប្រពន្ធចុង​ច្រើ​នជាង​នៅ​ជាង​នៅ​ជាមួយ​ប្រពន្ធដើម ។

ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ ​បុរសរូបនោះ​​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​ដើរ​រក​ផ្ទះ​ប្រពន្ធដើម ប៉ុន្តែ​រក​មិនឃើញ ក៏​ចេះ​ជិះ​ម៉ូតូ​ដើរ​ក​ចុះឡើង​ៗ រហូត​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​វង្វេងវង្វាន់​ស្មារតី​បែប​នេះ​តែ​ម្ដង ។

សូមរំលឹកឡើងវិញថា បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន គាត់​ក៏​ឈប់​ម៉ូតូ​នៅ​មុន​ស្តង់​ទិញ លក់​អេ​ត​ចាយ​មួយ​កន្លែង រួច​តោង​ឱន​ទ្រោប​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​គេ និង​រកកល​ដួល​សន្លប់​ទៅ​ហើយ ។ ពេល​ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម រហូត​បាន​ធូរស្បើយ​ឡើង​វិញ ប៉ុន្តែ​គាត់​បាន​វង្វេង​ខ្លាំង​ណាស់​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ​ឡើយ សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​មិន​ចាំ​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​បុរី​សែន​មនោ​រម្យ ត្រង់​ចំណុច​មុខ​ស្តង់​ទិញ លក់​អេ​ត​ចាយ​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

​តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទាប់​មក​ប្រជា​ការពារ​ភូមិ​ខាងលើ​បាន​យក​រ៉ឺ​មក​ម៉ូតូ​ដឹក​បុរស​នោះ​និង​ម៉ូតូ​របស់​គាត់​យក​ទៅ​កាន់​សាលាសង្កាត់​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​ដើម្បី​ឲ្យ​អាជ្ញាធរ​និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​គាត់​ទៅ​ទទួល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

​នារសៀលថ្ងៃដដែលនេះដែរ​ បុរសរូបនោះ ត្រូវ​បានប្រពន្ធ​ទៅទទួល​​យក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ