ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​មិន​ចាំ​ផង

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន គាត់​ក៏​ឈប់​ម៉ូតូ​នៅ​មុន​ស្តង់​ទិញ លក់​អេ​ត​ចាយ​មួយ​កន្លែង រួច​តោង​ឱន​ទ្រោប​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​គេ និង​រកកល​ដួល​សន្លប់​ទៅ​ហើយ ។ ពេល​ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម រហូត​បាន​ធូរស្បើយ​ឡើង​វិញ…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន គាត់​ក៏​ឈប់​ម៉ូតូ​នៅ​មុន​ស្តង់​ទិញ លក់​អេ​ត​ចាយ​មួយ​កន្លែង រួច​តោង​ឱន​ទ្រោប​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​គេ និង​រកកល​ដួល​សន្លប់​ទៅ​ហើយ ។ ពេល​ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម រហូត​បាន​ធូរស្បើយ​ឡើង​វិញ ប៉ុន្តែ​គាត់​បាន​វង្វេង​ខ្លាំង​ណាស់​រក​ផ្លូវ​ទៅ​ផ្ទះ​មិនឃើញ​ឡើយ សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​មិន​ចាំ​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​បុរី​សែន​មនោ​រម្យ ត្រង់​ចំណុច​មុខ​ស្តង់​ទិញ លក់​អេ​ត​ចាយ​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា បុរស​ខាងលើ​មាន​វ័យ​ប្រមាណ​ជាង​៦០​ឆ្នាំ និង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ សូ​ម្បី​តែ​គាត់​ខ្លួនឯង​មិន​ទាំង​ចាំ​ឈ្មោះ​ខ្លួនឯង​ផង ហើយ​នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BD-7605 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន គាត់​ក៏​បាន​ឈប់​ម៉ូតូ​នៅ​មុខ​ទីតាំង​ស្តង់​ទិញ លក់​អេ​ត​ចាយ​មួយ​កន្លែង រួច​តោង​ទ្រោប​លើ​រ៉ឺ​ម៉ក​អេ​ត​ចាយ​ក្នុង​ស្ថានភាព​ទ្រេ​ឌ​ទ្រោ​ត​ខ្លាំង​រកកល​ដួល​សន្លប់​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​បាន​បែប​នេះ​ពួក​គាត់​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម​ដល់​បុរស​នោះ ដោយ​អ្នកខ្លះ​ជួយ​ធ្វើ​ស​សៃ និង​កោសខ្យល់​ឲ្យ ហើយ​អ្នកខ្លះ​ទៀត​យក​ផ្លែក្រូច​ឆ្មា​រលាយ​ជាមួយ​ទឹក​ក្ដៅ​និង​ទឹកឃ្មុំ ឲ្យ​គាត់​ផឹក ទើប​មួយសន្ទុះ​ក្រោយមក​បុរស​នោះ​បាន​ធូរស្បើយ​ឡើង​វិញ ។ ពេល​នោះ​ពួក​គាត់​បាន​សួរនាំ​ទៅ​កាន់​បុរស​នោះ​ថា តើ​គាត់​ទៅ​ណា​មក​ណា ? មានផ្ទះ​សម្បែង​នៅ​ឯណា? ប៉ុន្តែ​បុរស​នោះ​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​វិញ​មិនឃើញ​សោះ ហើយ​ពុំ​ដឹង​ថា​ខ្លួន​គាត់​ទៅ​ណា​មក​ណា​ឡើយ សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​មិន​ចាំ​ផង ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ថែម​ទៀត​បន្ទាប់​មក​ប្រជា​ការពារ​ភូមិ​ខាងលើ​បាន​យក​រ៉ឺ​មក​ម៉ូតូ​ដឹក​បុរស​នោះ​និង​ម៉ូតូ​របស់​គាត់​យក​ទៅ​កាន់​សាលាសង្កាត់​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​ដើម្បី​ឲ្យ​អាជ្ញាធរ​និង​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​គាត់​ទៅ​ទទួល​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ ។ ប៉ុន្តែ​រហូត​មក​ដល់​វេលា​ម៉ោង​ប្រមាណ​ជិត​៣​រសៀល​ថ្ងៃ​ដដែល​នោះ នៅ​ពុំ​ទាន់​រក​ក្រុម​គ្រួសារ​គាត់​ឃើញ​នៅឡើយ​ទេ ដូច្នេះ​បើ​បងប្អូន​ណា​បាត់​ឪពុក បងប្អូន អ៊ុំ ពូ ឬ​ជីតា ដូចដែល​មាន​ភិនភាគ​ខាងលើ​សូម​ទៅ​ទទួលយក​គាត់​នៅ​ឯ​សាលាសង្កាត់​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កន្ទោក​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ