ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ថៃ​ឆ្លើយ​បំភ្លឺ​ករណី​ស្លា.ប់​សត្វ​ខ្លា​អស់​៧២​ក្បា.ល​នៅ​សួន​សត្វ​ខេត្ត​ឆៀង​ម៉ៃ

3 ម៉ោង មុន

ទី​ក្រុង​ឆៀង​ម៉ៃ៖ ថ្មី​ៗ​នេះ មាន​បាតុភូត​ចម្លែក​កើត​ឡើង​ទៅ​លើ​សត្វ​ខ្លា​នៅ​សួន​សត្វ​២​កន្លែង​នៃ​​ខេត្ត​ឆៀង​ម៉ៃ ប្រទេស​ថៃ​ បណ្ដាល​ឱ្យ​ស្លាប់​ខ្លា​ឡើង​ពាយ​។ ឥឡូវ​នេះ អាជ្ញា​ធរ​ផ្នែក​ពេទ្យ​សត្វ​កំពុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ចង់​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​ដែល​បណ្ដាល​ឱ្យ​ខ្លា​៧២​ក្បាល​ស្លាប់ត្រឹម​តែ​រយៈ​ពេល​​​ជាង​​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ចាប់​​ពី​ថ្ងៃ​ទី៨-១៩ ខែ​កុម្ភៈ​​។ ការិយាល័យ​ពេទ្យ​សត្វ​​​ខេត្ត​ឆៀង​ម៉ៃ​បាន​យក​សំណាក​របស់​សាក​សព​ខ្លា​ទាំង​នោះ​​ទៅ​ធ្វើ​ពិសោធ។ លទ្ធ​ផល​បង្ហាញ​ថា​មាន​មេរោគ​ដែល​រស់​នៅ​ក្នុង​សត្វ​ចតុប្បាទពពួក​សុនខ​…

ទី​ក្រុង​ឆៀង​ម៉ៃ៖ ថ្មី​ៗ​នេះ មាន​បាតុភូត​ចម្លែក​កើត​ឡើង​ទៅ​លើ​សត្វ​ខ្លា​នៅ​សួន​សត្វ​២​កន្លែង​នៃ​​ខេត្ត​ឆៀង​ម៉ៃ ប្រទេស​ថៃ​ បណ្ដាល​ឱ្យ​ស្លាប់​ខ្លា​ឡើង​ពាយ​។ ឥឡូវ​នេះ អាជ្ញា​ធរ​ផ្នែក​ពេទ្យ​សត្វ​កំពុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ចង់​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​ដែល​បណ្ដាល​ឱ្យ​ខ្លា​៧២​ក្បាល​ស្លាប់ត្រឹម​តែ​រយៈ​ពេល​​​ជាង​​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ចាប់​​ពី​ថ្ងៃ​ទី៨-១៩ ខែ​កុម្ភៈ​​។

ការិយាល័យ​ពេទ្យ​សត្វ​​​ខេត្ត​ឆៀង​ម៉ៃ​បាន​យក​សំណាក​របស់​សាក​សព​ខ្លា​ទាំង​នោះ​​ទៅ​ធ្វើ​ពិសោធ។ លទ្ធ​ផល​បង្ហាញ​ថា​មាន​មេរោគ​ដែល​រស់​នៅ​ក្នុង​សត្វ​ចតុប្បាទពពួក​សុនខ​ និង​សំពោច​។ ប៉ុន្តែ​អាជ្ញា​ធរ​មិន​ទាន់​បញ្ជាក់​ថា​តើ​មេរោគ​នោះ​ឆ្លង​ចូល​ទៅ​ក្នុ​ងខ្លួន​របស់​សត្វ​ខ្លា​តាម​វិធី​ណា​ទេ​។ សម្រាប់​ពេ​ល​នេះ មេរោគ​នោះ​លែង​រាត​ត្បាត​ត​ទៅ​ទៀត​ហើយ​ ហើយ​​សត្វ​ខ្លា​ក៏​លែង​ស្លាប់​ទៀត​ដែរ​។

សាក​សព​សត្វ​ខ្លា​ទាំង​នោះត្រូវ​គេ​យក​ទៅ​កប់​​យ៉ាង​ត្រឹម​ត្រូវ​នៅ​កន្លែង​ដ៏​សម​គួរ​​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មេរោគ​រាត​ត្បាត​ និង​មិន​ឱ្យ​មាន​ការ​ជួញ​ដូរ​សាក​សព​ខ្លា​ទាំង​ខុស​ច្បាប់​។ មុន​ពេល​មាន​ឧប​ទ្ទវហេតុ​នេះ ខ្លា​​​នៅ​ឆៀង​ម៉ៃ​មាន​ចំនួន​សរុបជាង​២៤០​ក្បាល​រស់​នៅ​ក្នុង​តំបន់​អភិ​រក្សសត្វ​២​កន្លែង​។ មេរោគ​​​ដែល​ឆ្លង​ទៅ​សត្វ​ខ្លា​នេះ​ច្រើន​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម, ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ប្រសាត​​។ មេរោគ​នេះ​ច្រើន​រស់​នៅ​ក្នុង​ខ្លួន​សត្វ​សុនខ​។ ប៉ុន្តែ​វា​ក៏​អាច​ឆ្លង​ទៅ​សត្វ​ខ្លា​​ផង​ដែរ​។​

ក្រៅពី​មេរោគ​រស់​នៅ​ក្នុង​សត្វ​សុនខ ការិយាល័យ​ពេទ្យ​សត្វ​នៃ​ខេត្ត​ឆៀង​ម៉ៃ​អះ​អាង​​កាល​ពី​សប្ដាហ៍​មុន​ថា​ខ្លួន​រក​ឃើញ​នៅ​ក្នុង​សាក​សព​សត្វ​ខ្លា​ទាំង​នោះ​នូវ​បាក់​តេរី​មួយ​ប្រភេទ​ដែល​វាយ​លុក​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ ទម្រាំ​តែ​ដឹង​រឿង​នេះ​គឺ​អ្វី​ៗ​បាន​ហួស​ពេល​អស់​ទៅ​ហើយ​។ នេះ​បើ​យោង​តាម​ប្រធាន​នាយក​ដ្ឋាន​ពេទ្យ​សត្វ​ជាតិ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ លោក​កត់​សម្គាល់​ថា​​វា​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​ទេ​ក្នុ​ងការ​កំណត់​រោគ​សញ្ញា​នៅ​ក្នុង​ខ្លួន​​សត្វ​ខ្លា​។​ ពោល​គឺ​មិន​មែន​ដូច​សត្វ​សុនខ ឬ​សត្វ​ឆ្មា​នោះ​ឡើយ​​។

ចំពោះ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​សត្វ​ខ្លា​ទាំង​នោះ​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី​​នោះ​មិន​ពិត​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អាជ្ញា​ធរ​។ ការ​ថ្លែង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​មតិ​ខ្លះ​ដែល​លើក​ឡើង​ថា​មុន​ពេល​ស្លាប់ សត្វ​ខ្លា​ទាំង​នោះ​ត្រូវ​គេ​ផ្ដល់​សាច់​មាន់​ឱ្យ​ពួក​វា​ស៊ី​។ ហេតុ​នេះ​ អ្នក​ខ្លះ​សង្ស័យ​ថា​ប្រហែល​ជា​មាន​មេរោគ​ផ្ដាសាយ​បក្សី​​នៅ​ក្នុង​សាច់​មាន់​។ លុះ​ពេល​សត្វ​ខ្លា​ស៊ី​សាច់​មាន់​​ទាំង​នោះ​ក៏​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី​ចូល​ទៅ​ក្នុង​ខ្លួន​៕ ប្រភព៖ ប៊ីប៊ី​ស៊ី និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ