ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ វី​ដេ​អូ​សិស្ស​ប្រុស​ហក់​ធាក់​មិត្ត​រួម​ថ្នាក់​ស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន មិនមែន​កើតឡើង​នៅ​កម្ពុជា​ទេ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ៖…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ៖ ថ្មី​ៗ​នេះ ជន​អគតិ​មួយ​ចំនួន​បាន​កែ​ច្នៃ ដោយ​បញ្ចូល​ខ្លឹមសារ​សំឡេង ជា​ភាសា​ខ្មែរ និង​បង្ហោះ​វី​ដេ​អូ ដែល​មាន​ប្រភព​ពី​បរទេស ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ នូវ​សកម្មភាព​ហិង្សា​ទៅ​លើ​ក្មេង​ស្រី នៅ​ក្នុង​ថ្នាក់រៀន ថា សកម្មភាព​កើតឡើង​នៅ​ក្នុង​សាលារៀន នៅ​ប្រទេស​កម្ពុជា ។

ក្រសួង​អប់រំ យុវជន និង​កីឡា ចាត់​ទុក​ថា ការ​កែ​ច្នៃ និង​បង្ហោះ​វី​ដេ​អូ ព្រមទាំង​ការ​ចែកចាយ​បន្ត​នូវ​វី​ដេ​អូ បែប​នេះ ជា​ការ​បង្ហាញ នូវ​ចេតនា​អគតិ ដែល​បំពុលបរិយាកាស​សង្គម ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ជា​ធរមាន ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់ សាធារណជន សូម​យកចិត្តទុកដាក់ និង​តាមដាន​ព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់លាស់ និង​សូមកុំ​បង្ហោះ ឬ​ចែកចាយ​នូវ​ព័ត៌មាន​ណា ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ឬ​មាន​ចេតនា​អគតិ ដើម្បី​ចៀសវាង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ឬ​ស្ថាប័ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ