ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និងការប្រើប្រាស់ INSULIN PUMP មានគុណភាពជីវិតកាន់តែប្រសើរឡើងពី១ថ្ងៃទៅ១ថ្ងៃ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យើង​បានដឹង​រួច​មក​ហើយ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ មានការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់ ដោយសារ​តែ​លំពែង​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន​។ មូលហេតុ​ នៃ​ការ​ខូចខាត ដែល​នាំ​អោយការ​ផលិត​អាំង​ស៊ុ​យ​លី​ន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នេះ…

រាជធានី​ភ្នំពេញ ៖ យើង​បានដឹង​រួច​មក​ហើយ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ មានការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់ ដោយសារ​តែ​លំពែង​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន​។ មូលហេតុ​ នៃ​ការ​ខូចខាត ដែល​នាំ​អោយការ​ផលិត​អាំង​ស៊ុ​យ​លី​ន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នេះ គឺ​ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី នៃ​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ក្នុង​ខ្លួន​របស់​ពួក​គាត់ (​អង់ទីគ័រ​របស់​ពួក​គាត់ បាន​ធ្វើការ​ប្រឆាំង​នឹង​លំពែង​របស់​ពួក​គាត់​ខ្លួនឯង​) ដែល​ជាដើម​ហេតុ​ នៃ​ការ​ដែល​មិន​អាច​ផលិត​អាំង​ស៊ុ​យ​លី​ន​បាន នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ ។

ដំបូង​ឡើយ មុន​របកគំហើញ​ នៃ​អាំង​ស៊ុ​យ​លី​ន អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ មិន​អាច​រស់រាន​មានជីវិត​បាន​យូរអង្វែង​ឡើយ។ ប៉ុន្តែ​ចាប់តាំងពី​បាន​រក​ឃើញ​អាំង​ស៊ុ​យ​លី​ន ដែល​មាន​អាយុកាល ១០០​ឆ្នាំ កន្លង​មកនេះ គឺ​បាន​ធ្វើ​អោយ​មានការ​ផ្លាស់​ប្ដូរ​ទាំងស្រុង នៃ​ការ​វិវឌ្ឍន៍​របស់​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ក៏​ដូច​ជា​ការ​រស់នៅ​របស់​អ្នកជំងឺ​ផង​ដែរ ​។

អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ មានគុណ​ភាព​ជីវិត​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ពួក​គាត់​អាច​ធ្វើការ​ប្រកប​របរ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​អាច​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ផ្សេង​ៗ បាន​ដូច​អ្នក​ ដែល​មិន​មាន​ជំងឺ​នេះ​ ផង​ដែរ ​។

ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គឺ​ចាប់ផ្ដើម​ដោយ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន ដែល​ជា​ធម្មតា​អាច​មាន​ភាព​ខុស​គ្នា​ខ្លះ ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ដោយនៅ​កន្លែង​ខ្លះ គេ​ធ្វើការ​ចាក់​ដោយ​ប្រើ​សឺ​រ៉ាំ​ង កន្លែង​ខ្លះ​ទៀត គេ​ធ្វើការ​ចាក់​ដោយ​ប្រើ​ប៊ិក ហើយ​បច្ចេកវិទ្យា​ថ្មី​មួយ​នា​ពេល​ចុង​ក្រោយ​នេះ គឺ​ការ​ប្រើប្រាស់ INSULIN PUMP ​។

ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ខាងលើ បើ​ទោះបីជា​គាត់​បាន​ទទួលទាន​អាហារ ឬ​ក៏​មិន​បាន​ទទួលទាន​អាហារ​ក្ដី សារពាង្គកាយ​របស់​គាត់​ត្រូវការ​អាំង​ស៊ុ​យ​លី​ន​ជា​ចាំបាច់​។ ដូចនេះ គ្រូពេទ្យ​តែងតែ​ណែនាំ ឬ​ក៏​ចេញ​វេជ្ជបញ្ជា​អោយ​អ្នកជំងឺ​ចាក់​អាំង​ស៊ុ​យ​លី​ន យ៉ាង​ហោច​ណាស់ ៣ទៅ ៤ម្ជុល ​ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់ អោយ​នៅ​ប្រក្រតី​ ។

ក្នុង​រយៈកាល ១០០​ឆ្នាំ បន្ទាប់​ពី​បាន​រក​ឃើញ ​នូវ​អាំង​ស៊ុ​យ​លី​ន​នេះ មាន​អាំង​ស៊ុ​យ​លី​ន​ជា​ច្រើន​ប្រភេទ ​ត្រូវ​បាន​ផលិត​ឡើង ដូច​ជា ​៖ អាំង​ស៊ុ​យ​លី​ន​យឺត អាំង​ស៊ុ​យ​លី​ន​លឿន អាំង​ស៊ុ​យ​លី​ន ​ត្រូវ​បាន​លាយ​គ្នា​រួច​ជា​ស្រេច​ក្នុង​ដប​តែ​មួយ ​។​ល​។

ភាគច្រើន​ នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ត្រូវ​ចាក់​អាំង​ស៊ុ​យ​លី​ន ច្រើន​ម្ជុល​ក្នុង​មួយ​ថ្ងៃ និងមាន​រយៈពេល​យូរ ដែល​ជា​ការ​លំបាក​ដ៏​ធំ​មួយ​របស់​ពួក​គាត់​។ ហេតុនេះ​ហើយ ទើប​អ្នក​វិទ្យាសាស្ត្រ​បាន​ខិតខំ​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ គឺ Continuous Subcutaneous Insulin Infusion (INSULIN PUMP) ដែល​តម្រូវ​អោយ​អ្នកជំងឺ​ធ្វើការ​ចាក់​ក្រោម​ស្បែក តែ​មួយ​ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល​បី​ថ្ងៃ​ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រើប្រាស់ INSULIN PUMP មាន​សុក្រឹតភាព​ខ្ពស់​ជាង​ការ​ប្រើប្រាស់​សឺ​រ៉ាំ​ង ឬ​ក៏​ប៊ិក ដោយ​អ្នកជំងឺ​អាច​ធ្វើការ​សម្របសម្រួល​កម្រិត​ជាតិ​ថ្នាំ ទៅ​តាម​ខណៈ​ពេល​នីមួយ​ៗ ក្នុង​ពេលវេលា ២៤​ម៉ោង របស់​ពួក​គាត់ បាន​យ៉ាង​ងាយស្រួល មាន​ប្រសិទ្ធភាព​ខ្ពស់ កាត់​បន្ថយ​ នូវ​ការ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ជ្រុល បង្កើន​គុណភាព​ជីវិត​របស់​អ្នកជំងឺ និងអាច​កាត់​បន្ថយ​ នូវ​ផលវិបាក​រ៉ាំរ៉ៃ​នានា របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ បាន​ផង​ដែរ​ ។

មិនមែន​មាន​ន័យ​ថា ការ​ចាក់​អាំង​ស៊ុ​យ​លី​ន ​ដោយ​ប្រើប្រាស់​សឺ​រ៉ាំ​ង​ ឬ​ប៊ិក គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​! ប៉ុន្តែ​ការ​ដែល​ប្រើប្រាស់​ នូវ INSULIN PUMP នេះ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង ទំនើប​ជាង ផ្ដល់​នូវ​ភាព​ងាយស្រួល និងផាសុកភាព​ដល់​អ្នកជំងឺ ​។

ទោះបីជា​យ៉ាងណា ការ​ប្រើប្រាស់ INSULIN PUMP គឺជា​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​មួយ ដែល​រាល់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ទាំងអស់ មិនមែន​សុទ្ធតែ​អាច​នឹង​ត្រូវ​ប្រើប្រាស់​នូវ INSULIN PUMP នេះ គ្រប់​គ្នា​នោះ​ទេ​។ ដូចនេះ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គួរតែ​ទៅ​ធ្វើការ​ប្រឹក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ នៅ​ក្នុង​ការ​ប្រើប្រាស់ INSULIN PUMP នេះ ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង គុណប្រយោជន៍​ ៕

អត្ថបទសរសេរ ដោយ