ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ព្រ​មា​.​ន​កុំ​លេង​ភ្នា​.​ល់​បាល់ ប្រយ័ត្ន​ស៊ី​សៀង

3 ថ្ងៃ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ បាន​ព្រ​មា​.​ន​ដល់​អ្នក​ចូល​ចិត្ត​លេង​ភ្នា​.​ល់​បាល់​ដាក់​លុយ​ក្នុង​ការ​ប្រកួត Euro 2024 ថា បាល់​មូល​សូម​ជ្រើសរើស​ដោយ​សេរី តែ​សូមកុំ​លេង​ភ្នា​.​ល់​ដាក់​លុយ ប្រយ័ត្ន​

សម្តេច​តេ​ជោ បាន​ព្រ​មា​.​ន​ដល់​អ្នក​ចូល​ចិត្ត​លេង​ភ្នា​.​ល់​បាល់​ដាក់​លុយ​ក្នុង​ការ​ប្រកួត Euro 2024 ថា បាល់​មូល​សូម​ជ្រើសរើស​ដោយ​សេរី តែ​សូមកុំ​លេង​ភ្នា​.​ល់​ដាក់​លុយ ប្រយ័ត្ន​ស៊ី​សៀង​។

គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​លេង​ភ្នា​.​ល់​លុយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​គួរ​ទាក់ ទាញ​មួយ​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា នៅ​ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត និង​តាមដាន​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ បាន​បង្ហាញ​នូវ​ភាព​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​គាំទ្រ​ក្រុម​ជំរើសជាតិ​អា​ល្លឺ​ម៉​ង់​។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤
បាល់​មូល សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​បាន​និយាយ​លេង​ថា អា​ល្លឺ​ម៉​ង់​នឹង​ឈ្នះ​។ ការ​និយាយ​ថា អា​ល្លឺ​ម៉​ង់​នឹង​ឈ្នះ សំដៅលើ​ការ​ប្រកួត​វគ្គ​១៦​ក្រុម​តែ​ប៉ុណ្ណោះ មិន​សំដៅ​ទៅ​លើ​ការ​លើក​ពាន​បាល់ទាត់​អឺរ៉ុប​២០២៤ នោះ​ឡើយ​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ពេល​នេះ វគ្គ​១៦​ក្រុម នៃ​៨​ប្រកួត បាន​ឆ្លង​ផុត​ហើយ ខ្ញុំ​មិន​និយាយ​ថា អា​ល្លឺ​ម៉​ង់​ឈ្នះ​ទៀត​ទេ ដូចនេះ​សូមកុំ​បន្ទោស​ខ្ញុំ ប្រសិនបើ​មាន​អ្នកគាំទ្រ​អា​ល្លឺ​ម៉​ង់​ភ្នា​.​ល់​ចាញ់​» ។

សម្តេច​តេ​ជោ បន្ត​ថា «៨​ប្រកួត​កន្លង​ទៅ សម្តេច​ឈ្នះ​៦​ប្រកួត និង​ចាញ់​២​ប្រកួត ជាមួយ​ដៃគូរ​ដែល​សម្តេច​តែងតែ​ប្រកួត​ជាមួយ ពិសេស​ពេល​លេង​វា​,​យ​កូនគោល​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ