ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់​ច្រាំង​ទន្លេ​នាំ​អោយ​អ្នក​ភូមិ​ក្លាយជា​ជន​រង​គ្រោះ

3 ថ្ងៃ មុន
  • កំពង់ចាម

ពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​យ៉ាង​ហោច​ណាស់​នៅ​ឃុំ​ចំនួន​៤ ស្ថិត​ក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កំពុង​តែ​រង​គ្រោះ និង​ព្រួយបារម្ភ​អំពី​គ្រោះ​បា.ក់​ច្រាំង​ទន្លេ ដែល​បាន​កើត​មាននៅ​

ពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​យ៉ាង​ហោច​ណាស់​នៅ​ឃុំ​ចំនួន​៤ ស្ថិត​ក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កំពុង​តែ​រង​គ្រោះ និង​ព្រួយបារម្ភ​អំពី​គ្រោះ​បា.ក់​ច្រាំង​ទន្លេ ដែល​បាន​កើត​មាននៅ​ដើមខែ​កក្កដា នៃ​ឆ្នាំ​២០២៤​នេះ ។

គ្រោះ​បា.ក់​ដី​នេះ បាន​កើត​មាននៅ​ភូមិ​បឹង​កា​ចូ​ត ឃុំ​ព្រៃ​កក់​, ភូមិ​ខ្ពប​តា​ងួ​ន ឃុំ​ខ្ពប​តា​ងួ​ន​, ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង​, និង ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ។

ក្រោយ​កើតហេតុ នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ លោក ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ​ចុះ​ពិនិត្យ​ភ្លាម​ៗ ។

ក្នុង​ឱកាស​នោះ លោក​បាន​បញ្ជាក់​ថា ការ​បា.ក់​ច្រាំង​ទន្លេ​នេះ បណ្តាល​មក​ពី​បម្រែបម្រួល​ចរន្តទឹក ដោយសារ​ការ​រីក​ដុះ​ដី​កាន់តែ​ធំ​នៅ​ខាង​មុខ​ច្រាំង​បា.ក់ និង​ជម្រាប​ទឹក​ក្រោម​ដី​ផ្នែក​ខាងលើ​។

នា​ឱកាស​នោះ លោក​អគ្គនាយក​ជំនាញ ក៏​បាន​ស្នើ​ឱ្យ​មានការ​ចុះ​សិក្សា​គ្រោង​ប្លង់​លម្អិត និង​លើក​គម្រោង​តម្លៃ​ប៉ាន់ស្មាន ពី​សំណាក់​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ ព្រមទាំង​ក្រុមការងារ​ដ្រូ​ន Lidar ដើម្បី​ឆ្លើយ​តប​ផង​ដែរ ៕

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ