ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យំលែងចេញ! ឡានដឹកត្រីបើកឡើងស្ពាន​ជួបគ្រោះ ក្រឡា.ប់ចា.ក់ត្រីពេញផ្លូវ ត្រូវគេ​រើស​យកអស់​ច្រើន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តធន់ធំមួយ

រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយកម្មករជាច្រើននាក់ទៀត បានបើករថយន្តធន់ធំមួយគ្រឿងមាន​ដឹកត្រី ឡើងស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ ស្រាប់តែបែកកង់ក្រោយ បណ្តាលឲ្យក្រឡា.ប់ផ្ងារជើង​ចាក់ត្រីពេញផ្លូវ បណ្តាលឲ្យអ្នកបើកបរ​រងរបួសស្រាល ។ បន្ទាប់ពីហេតុការណ៍បែបនេះកើតឡើង អ្នកដំណើរចុះប្រមូលត្រីយកអស់មួយចំនួនធំ ហើយនាំគ្នាជិះទៅបាត់ ។

ហេតុការណ៍ខាងលើនេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅ​ចំណុចលើស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកត្រី ធុនធំមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-2812 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងកម្មករជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្រវ៉ាត់ក្រុងទី៣ រួចបើកឡើងស្ពានក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈពេលបើកឡើងដល់ពាក់​កណ្តាលស្ពាន ស្រាប់តែបែកកង់ខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យរេចង្កូតក្រឡា.ប់ផ្ងារជើង​ចាក់ត្រីពេញផ្លូវ ។ ក្រោយ​ឃើញបែបនេះ​ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះ ក៏នាំគ្នាចុះទៅប្រមូលត្រីយកអស់មួយចំនួនធំ ហើយនាំគ្នាជិះទៅបាត់ ចំណែកអ្នកបើកបរវិញគ្រាន់តែរងរបួសស្រាល។

​ក្រោយ​កើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្ត​ដឹកត្រី​ខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ