ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៣​នាក់ ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​បាន​សម្រេច ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​​ភ្លាម​ៗ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​វេលា​ម៉ោង​២០​និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​វេលា​ម៉ោង​២០​និង​២៥​នាទី ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​ទ្រុងមាន់ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពេល​នោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​មាន​គ្នា​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​នារី​រង​គ្រោះ​ម្នាក់ កំពុង​ជិះ​ម៉ូតូ បាន​សម្រេច នៅ​ចំណុច​មុខ​ឃ្លាំង​ស្តុក​ឡាក់​គី​។ ភ្លាម​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​៣​នាក់ នៅ​ចំណុច​ផ្លូវ​ទ្រុងមាន់ មុខ​ផ្សារ​ទំនើប ស៊ូ​ភើ​ស្ទ័​រ ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​បាន​ទាំង​៣​នាក់ រួម​មាន ៖
១.​ឈ្មោះ រិ​ទ្ធី វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​១០០៤ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​អ្នក​បើក​)​។
២.​ឈ្មោះ វី ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​ឥ​វ៉ា​ន់ ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ជន​ដៃដល់​)​។
៣.​ឈ្មោះ ឡុ​ង វណ្ណ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​ឥ​វ៉ា​ន់ ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​២០០២ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​បិទ​គូទ​)​។

សម្ភារ​ដកហូត រួម​មាន ៖
១. ម៉ូតូ​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1KI-9475(​របស់​ជនសង្ស័យ​)​។
២. ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​-​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1KR-7511(​របស់​ជនសង្ស័យ​)​។
៣. ទូរ​សព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​-​អ៊ិ​ច ពណ៌​ស (​របស់​នារី​រង​គ្រោះ​)​។ ទូរ​សព្ទ​ដៃ កម្លាំង​ជំនាញ​បាន​ប្រគល់​ជូន​នារី​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាងលើ មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ