ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខែដំបូងចំនួនភ្ញៀវអន្តរជាតិមកលេងប្រទេស វៀតណាមបានកើនឡើងដល់ជិត៩លាននាក់

2 ថ្ងៃ មុន

ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមបានកើនឡើងដល់ជាង ៨.៨ លាននាក់ កើនឡើង ៥៨.៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ៤.១%…

ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសវៀតណាមបានកើនឡើងដល់ជាង ៨.៨ លាននាក់ កើនឡើង ៥៨.៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ៤.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅដែលបានប្រកាសនៅព្រឹកថ្ងៃទី ២៩ មិថុនា បានឲ្យដឹងថា ក្នុងខែមិថុនា ចំនួនភ្ញៀវអន្តរជាតិមកវៀតណាមបានកើនឡើងដល់ជាង ១.២លាននាក់ កើនឡើង ២៨.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

កូរ៉េ​បន្ត​ជា​ទីផ្សារ​បញ្ជូន​ភ្ញៀវ​ទេសចរ​មក​វៀតណាម​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០២៤។​ ប្រទេសក្នុងតំបន់អាស៊ី​នៅតែ​ជា​ទីផ្សារ​បញ្ជូន​ភ្ញៀវ​ទេសចរ​ធំជាងគេ​ក្នុង​ប្រទេស​វៀតណាម​ដែលមាន​ភ្ញៀវ​ទេសចរ​ជាង​៦,៩​លាន​នាក់ កើនឡើង​៦៥,៧% មានចិន ជប៉ុន អាមេរិក អូស្ត្រាលី ឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី និងកម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ