ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នាំ​ចេញ​ត្រីងៀត​ដល់​អូស្ត្រាលី

2 ថ្ងៃ មុន
  • ភ្នំពេញ

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​ថា នៅ​ដើមឆ្នាំ​២០២៤​នេះ កម្ពុជា អាច​មាន​លទ្ធភាព​បើក

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​ថា នៅ​ដើមឆ្នាំ​២០២៤​នេះ កម្ពុជា អាច​មាន​លទ្ធភាព​បើក​ទីផ្សារ​ត្រី​កែ​ច្នៃ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ទិវា​មច្ឆជាតិ​លើក​ទី​១៩ ដែល​រៀបចំ​នៅ​បឹង​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ថា នៅ​ដើមឆ្នាំ​នេះ កាន់តែ​គួរ​ឲ្យ​កត់សម្គាល់ គឺ​កម្ពុជា បាន​នាំ​ត្រីងៀត​ចំនួន ៣,៧ តោន ទៅ​កាន់​ប្រទេស​អូស្ត្រាលី ។

ក្រៅពី​អូស្ត្រាលី លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា កម្ពុជា ក៏​បាន​នាំ​ចេញ​ផលិតផល​ជលផល​ប្រមាណ​ជា ៣៨​តោន​ដែរ ទៅ​កាន់​ប្រទេស​ចិន នា​ដើមឆ្នាំ​២០២៤​ដដែល ។

លោក​បាន​បញ្ជាក់​ថា «​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា លើ​ការ​ពង្រឹងគុណភាព សុវត្ថិភាព និង​ការ​កែ​ច្នៃ​ផលិតផល​កម្ពុជា ទាំង​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​បរទេស​» ។

កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ កម្ពុជា អាច​សម្រេច​បាន​ផល​វារីវប្បកម្ម​សរុប​ចំនួន ៣១៤​ពាន់​តោន ទាំង​ទឹកសាប និង​ទឹកសមុទ្រ និង​អាច​នាំ​ចេញ​ស្រស់ និង​កែ​ច្នៃ​ទៅ​ប្រទេស​ជិតខាង​បាន​សរុប​ជាង ៣.៥០០ តោន ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ