ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន ត្រូវ​បាន​លើកកម្ពស់​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​រួម​បញ្ចូល​ក្នុង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​”

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​អនុម័ត នូវ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន ៤៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កើនឡើង ១៤៩,៨​ភាគរយ…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​អនុម័ត នូវ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន ៤៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កើនឡើង ១៤៩,៨​ភាគរយ នេះ​បើ​តាម​របាយការណ៍​ធនាគារពិភពលោក បាន​ថ្លែង​នៅ​ខែមិថុនា ក្នុង​នោះ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន មាន​ចំនួន​៩៥​ភាគរយ ដែល​សបញ្ជាក់​ថា ប្រទេស​ចិន​បាន​ដើរតួ​នាទី​កាន់តែ​សំខាន់​មួយ​កម្រិត​ទៀត ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។

តាម​របាយការណ៍​ធនាគារពិភពលោក បានឱ្យ​ដឹង​ថា ប្រទេស​ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​មកនេះ អត្រា​វិនិយោគ​បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្នុង​នោះ វិស័យ​ដែល​ទទួល​ការ​បោះទុន​ច្រើន​ជាងគេ គឺ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សំណង់ ការ​កែ​ច្នៃ​កសិផល ។ ទិន្នន័យ​ដ៏​ជាក់លាក់​ទាំងនេះ មិន​ត្រឹមតែ​បង្ហាញ​ថា ចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្ហាញ​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​កម្ពុជា និង​ចិន​ទៀត​ផង ។

នៅ​ក្រោម​បរិបទ​បច្ចុប្បន្ន គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​” បាន​លើកកម្ពស់​ប្រសិទ្ធ​ផល​សេដ្ឋកិច្ច​មួយ​ជំហាន​ទៀត ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិតកម្ម​ឧស្សាហកម្ម​របស់​កម្ពុជា ។

ដោយសារ​ជម្រើស​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា ការ​ជឿ​ទុកចិត្ត​គ្នា ក្នុង​វិស័យ​នយោបាយ​រវាង​កម្ពុជា​-​ចិន និង​ការ​សន្យា​របស់​ចិន ចំពោះ​ក្រុងព្រះសីហនុ ដែល​ជាទី​ក្រុង​ជាប់មាត់​សមុទ្រ ក្នុង​ផែនការ​ផ្លូវ​សូត្រ​លើ​សមុទ្រ​សតវត្ស​ទី​២១ ប្រទេស​កម្ពុជា បាន​បញ្ចូល​ក្នុង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​” ជា​ស្រេច​ទៅ​ហើយ​។ កត្តា​នេះ នឹង​ពង្រឹង​ការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ ក្នុង​ផែនការ​អភិវឌ្ឍ​ជាតិ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នី​យ​កម្ម​សេដ្ឋកិច្ច និង​សង្គម​តែ​ម្ដង ។

នៅ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ថ្មី ប្រទេស​កម្ពុជា និង​ចិន នឹង​បន្ត​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ច​សហ​ប្រតប​ត្តិ​ការ​និង​ការ​ផ្លាស់​ប្តូរ​គ្នា រួម​គ្នា​ជំរុញ​ដល់​ការ​អនុវត្ដ និង​ការ​ត្រួតពិនិត្យ នៃ​គម្រោង​សហការ ។ ការ​រៀបចំ និង​អនុវត្ត​ផែនការ​ទាំងនេះ នឹង​បញ្ចូល​ជា​កម្លាំង​ច​លករ​ថ្មី ដល់​អនាគត នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ។

យើង​ជឿជាក់​ថា នៅ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង នៃ​ភាគី​ទាំង​ពីរ ប្រទេស​ចិន និង​កម្ពុជា នឹង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​កាន់តែ​ច្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​។ ការ​បើក​ទំព័រ​ថ្មី​មួយ​នេះ មិន​គ្រាន់តែ​ជា​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​អនុវត្ត នូវ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​និង​ផ្លូវ​”​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ជា​សកម្មភាព​ជាក់ស្តែង នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ​ផង​ដែរ ។

តាម​រយៈ​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្លាស់​ប្តូរ​ជាមួយនឹង​ប្រទេស​ជិតខាង ប្រទេស​កម្ពុជា និង​ចិន នឹង​ជំរុញ​ដល់​សន្តិភាព​និង​វិបុលភាព​ក្នុង​តំបន់ ក៏​ដូច​ជា​ក្នុង​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។ កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន បាន​កំណត់​គោលដៅ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី នៅ​ថ្ងៃ​អនាគត​ទៀត​ផង ហើយ​ក៏​បាន​បង្ហាញ​ពី​កាតព្វកិច្ច និង​ទំនួល​ខុស​ត្រូវ​របស់​ចិន ដែល​ជា​ប្រទេស​ធំ​មួយ​ផង​ដែរ ។

សូម​ចាប់ដៃ​រីក​ចម្រើន​ឈាន​ទៅ​មុខជា​មួយ​គ្នា រួម​គ្នា​កសាង​យុគសម័យ​ថ្មី នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។ នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ យើង​នឹង​បង្កើត​ទំព័រ​ថ្មី​សន្លាង​សម្រាប់​ទំនាក់​ទំនងជា​មេត្រី​នៃ​ទ្វេភាគី​កម្ពុជា​-​ចិន ៕

អត្ថបទសរសេរ ដោយ