ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនម្នាក់ធ្លា.ក់ពីលើឡានរបួ.សធ្ងន់ រួចក៏មាន​ចិន​១​ឡានក្រុង​មកដល់ លើកដាក់ឡានបើកគេច ផ្អើល​​ទាំង​ព្រឹក​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញឈរតោងជញ្ជាំងរថយន្តមិនចាំ

រាជធានី​ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញឈរតោងជញ្ជាំងរថយន្តមិនចាំម៉ាក១គ្រឿង ហើយរថយន្តនោះបើកបរក្នុងល្បឿនលឿន និងបើកឡាកួររេចង្កូតចុះឡើងពេញផ្លូវថែមទៀតផង ។ បន្ទាប់មកបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់នោះធ្លា.ក់ពីលើរថយន្តបោ.កក្បាលរបួ.សធ្ងន់ធ្ងរ ដេកក្អួតឈា.មនៅលើផ្លូវ ។ លុះបន្តិចក្រោយមកស្រាប់តែមានជនជាតិចិនប្រមាណជិត៤០នាក់ ជិះរថយន្តក្រុង១គ្រឿងផ្សេងទៀតបើកបរដោយបុរសជនជាតិខ្មែរម្នាក់ទៅឈប់ទីនោះ ។

បន្ទាប់មកអ្នកបើកបររថយន្តបានមិនបានពន្លត់ម៉ាសុីននិងដកសោរចោញ ហើយរវល់តែជជែកគ្នាជាមួយអ្នកនៅកន្លែងកើតហេតុភ្លេចខ្លួននោះ ស្រាប់តែជនជាតិចិនទាំងនោះលើកអ្នករបួសដាក់រថយន្តបើកហើយគេចក្នុងចេតនាអ្វីមួយ ។ ប៉ុន្តែក្រោយមកត្រូវបានសមត្ថកិច្ចនិងសន្តិសុខ​យាម​រោងចក្រដេញតាមឃាត់បានវិញ និងឃាត់ខ្លួនមនុស្សនៅលើនោះទាំងអស់ ហើយពុំទាន់ដឹងថាមានរឿងអ្វីនៅឡើយទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខរោងចក្រកាត់ដេរ ប៊ឺរី ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសជនជាតិចិនម្នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយនៅជាប់ខ្លួនក៏មិនមានលិខិតឆ្លងដែនឬ ប័ណ្ណសម្គាល់ខ្លួននោះឡើយ គឺមានតែកាបបូបស្ពាយ១ ដែលនៅក្នុងកាបូបនោះមានលុយចំនួន៣៦០ដុល្លារ ហើយបុរសនេះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតោជោសន្តិភាព ។

ក្រុមសន្តិសុខដែលយាមនៅរោងចក្រកាត់ដេរខាងលើបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញមានរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ដោយឃើញបុរសជនជាតិចិនរងគ្រោះខាងលើឈរតោងជញ្ជាំងរថយន្តផងដែរ ។ ចំណែករថយន្តនោះវិញមិនបានបើកធម្មតាៗឡើយ គឺបានបើកកាច់ចង្កូតឡាកួររេពេញផ្លូវក្នុងចេតនាឲ្យបុរសដែលឈរតោងនោះធ្លាក់ ហើយមកដលត្រង់ចំណុចកើតហេតុ បុរសដែលឈរតោងនោះក៏បានធ្លាក់បោកក្បាល បណ្ដាលបែកហូរឈាមរងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង រួចរថយន្តនោះបានបើកគេចទៅបាត់ស្រមោល ។

សន្តិសុខខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា លុះបន្តិចក្រោយមកស្រាប់តែមានមានជនជាតិចិនប្រមាណជិត៤០នាក់ ជិះរថយន្តក្រុង១គ្រឿងផ្សេងទៀតពណ៍សឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ3C-9965 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ទៅឈប់ទីនោះ ។ ពេលនោះបុរសអ្នកបើកបររថយន្តបានចុះពីលើរថយន្ត ដោយពុំបានពន្លត់ម៉ាសុីននិងដកសោរចេញទេ ចំណែកជនជាតិចិនមួយចំនួនក៏បានចុះពីលើរថយន្តដែរ ហើយខណៈអ្នកបើកបររថយន្តរវល់តែជជែកជាមួយអ្នកនៅទីនោះ ស្រាប់តែជនជាតិចិន១ក្រុមខាងលើនាំគ្នាលើកបុរសរងគ្រោះដាក់លើរថយន្តហើយបើករត់គេចខ្លួនតែម្ដង ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះសន្តិសុខបានដេញតាមចំណែកឯនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងនគបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងប្រជាការពារបានចេញស្ទាក់ឃាត់បាននៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ នៅក្នុងរថយន្តនោះមានមនុស្សចំនួន៤០នាក់ស្រី២នាក់ ក្នុងនោះមានជនជាតិ៣៩នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ហើយបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីធ្វើការសួរនាំ ចំណែកបុរសជនជាតិចិន​រងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ចបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យតោជោសន្តិភាព ។

នគរបាលបាននិយាយថា ចំពោះករណីនេះនៅមិនទាន់ដឹងថា មានរឿងអ្វីនៅឡើយទេគ្រាន់តែដឹងថា ជនជាតិចិន១ក្រុមនេះរួមទាំងអ្នករបួសផង ធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយគ្នា ពេលនេះកំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ