ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជាងឈើ បើក​ម៉ូតូ​សណ្ដោង​រឺ​ម៉ក កៀរ​ជាមួយ​រថយន្ដ ដួល​បោក​ក្បាល​ស្លា​.​ប់

3 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួស បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​សណ្ដោង​រឺ​ម៉ក និង​រថយន្ដ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួស បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​សណ្ដោង​រឺ​ម៉ក និង​រថយន្ដ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​លើ​ដងផ្លូវ​បេតុង នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ក្រោយ​វត្ដ​លើ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ខេត្តស្ទឹងត្រែង

ប្រភព​ពី​មន្ត្រី​នគរបាល ឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​រឺ​ម៉ក​ឈ្មោះ ហេង ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង​(​ស្លា​.​ប់​) និង​អ្នក​រួម​ដំណើរ ឈ្មោះ លី ភេទ​ប្រុស រង​របួស ។

ប្រភព​ពី​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​នេះ​នៅ​មុន​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​វ៉េវ ព​ណ៍​ខ្មៅ គ្មាន​ផ្លា​ក​លេខ មាន​សណ្ដោង​រឺ​ម៉ក់ ពីក្រោយ​ដឹកឈើ (​សន្លឹក​ទ្វា​) បើកបរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បាន​កៀរ រថយន្ដ​ម្ខាង​ទៀត ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ ទិស​ដៅ​បើកបរ​ពី​ជើង ទៅ​ត្បូង​។ រីឯ រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស ព​ណ៍​ផ្សែង​បារី ស្លាក​លេខ ភ្នំពេញ 2AT- 4199 បើកបរ​ដោយ​ឈ្មោះ ប៉ាន បញ្ច​រ៉ា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ មន្ដ្រីរាជការ ទីលំនៅ​ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ខេត្តស្ទឹងត្រែង ។

តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច ក្នុង​ការ​ចុះ​ពិនិត្យ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​ម៉ូតូ​សណ្ដោង​រឺ​ម៉ក បើកបរ​ល្បឿន​លឿន ។ អ្នកបើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព បណ្ដាល​បោក​ក្បាល​រហូត​ធ្ងន់ធ្ងរ​ដល់​ស្លា​.​ប់ម្នាក់ និង​របួស​ម្នាក់ ។ ម៉ូតូ​ខូច​ស្រាល​ចំនួន​០១​គ្រឿង រថយន្ដ​ខូច​ស្រាល​ចំនួន​០១​គ្រឿង ។

បច្ចុប្បន្ន វត្ថុ​តាង​ទាំង​សងខាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ