ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​កៅស៊ូ​ទៅ​កាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត សាងសង់​សម្រេច​បាន​ជាង​៣​គីឡូម៉ែត្រ

3 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ផ្លូវ​ទៅ​កាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ដែល​មាន​ចម្ងាយ ២៧​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុច​ផ្លូវបំបែក​ភូមិ​សំអាង រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណិត​មួយ ប្រចាំ​ភូមិភាគ​ឥ​ឦសាន កាល​ដើម​ឡើយ គឺជា​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម…

ខេត្តស្ទឹងត្រែង ៖ ផ្លូវ​ទៅ​កាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ដែល​មាន​ចម្ងាយ ២៧​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុច​ផ្លូវបំបែក​ភូមិ​សំអាង រហូត​ដល់​ក្នុងភូមិ​សាស្ត្រ​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណិត​មួយ ប្រចាំ​ភូមិភាគ​ឥ​ឦសាន កាល​ដើម​ឡើយ គឺជា​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ពុត​ពែន បត់បែន ហុយ​ខ្លាំង​នៅ​រដូវប្រាំង និង​រអិល​នៅ​រដូវវស្សា មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ដើម្បី​ទៅ​ដល់​តំបន់​ទេសចរណ៍​មួយ​នេះ ។

ដោយសារ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ដល់​ប្រណិត​នេះ ឆក់​យក​បេះដូង​អ្នក​ទេសចរណ៍​រាប់​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង បាន​ស្នើ​ទៅ​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​មានគុណ​ភាព និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន ក្នុង​តំបន់ និង​អ្នក​ទេសចរណ៍ ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍​ព្រះ​និមិត្ត នោះ​ផង​ដែរ ។

ទោះបី​យ៉ាងណា ផ្លូវ​ទៅ​កាន់​តំបន់​សក្តានុពល​អេកូ​ទេសចរណ៍​មួយ​នោះ ពុំ​ទាន់​សាងសង់​សម្រេច រហូត​រយៈ​ចម្ងាយ​ទៅ​ដល់​តំបន់​នោះ​ពេញលេញ
នៅឡើយ​ទេ ដោយសារ​ការ​សាងសង់ ត្រូវធ្វើ​ឡើង​ទៅ​តាម​គោលការណ៍ និង​ជំហាន​បន្តបន្ទាប់ ។

លោក សរ គឹ​ម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង ឱ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជូន​ខេត្ត បាន​សម្រេចការ​សាងសង់​ផ្លូវ​កៅស៊ូ ប្រភេទ DBST បាន​ចំនួន ៣,៥០០​ម៉ែត្រ គិត​ពី​ចំណុច​ផ្លូវបំបែក​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​បរិ​វ៉ា​ត់ ដែល​មាន​គោលដៅ​បន្ត​តម្រង់​ទៅ​តំបន់​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត ។

យោង​តាម​របាយការណ៍ ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​ថា នៅ​ឆ្នាំ​២០២១ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៣១,៩៨៧​នាក់ ក្នុង​ឆ្នាំ​២០២២ ទទួល​បាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួន ៥៦,៨៣៤​នាក់ ដោយសារ​កត្តា
ផ្លូវ​ធ្វើ​ដំណើរ​មានការ​លំបាក នៅ​ឆ្នាំ​២០២៣ កំណើន ស្ថិតិ​ភ្ញៀវ​ទេសចរណ៍​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣២,៦៤៨​នាក់ ។

ប្រជាពលរដ្ឋ ដែល​ជា​សហគមន៍​នៅ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត មានការ​រីករាយ និង​រំពឹង​ទុក​យ៉ាង​មុតមាំ ខណៈ​មាន​ផ្លូវ​ល្អ​ភ្ញៀវ​ទេសចរណ៍ ក៏​កាន់តែ​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន ដែល​ជំរុញ​ឲ្យ​ពួក​គាត់​មាន​សេដ្ឋកិច្ច​ធូរធារ​មួយ​កម្រិត​បន្ថែម​ទៀត ។

ប្រជា​សហគមន៍​តំបន់​អេកូ​ទេសចរ​ធម្មជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​អាស្រ័យ​ការ​រស់នៅ​តាម​ដងផ្លូវ​ទៅ​កាន់​តំបន់​ទឹកធ្លាក់​ព្រះ​និ​មិ្ម​ត​នោះ ក៏
បាន​ទទូច​ស្នើ​សុំ​ដល់​ក្រសួង​សាធារណការ និង​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង មេត្តា​បន្ត​គម្រោង​សាងសង់​ផ្លូវ​កៅស៊ូ​បន្ថែម នា​ពេល​ខាង​មុខ​បន្ត​ទៀត ដើម្បី​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​សុវត្ថិភាព និង​ជៀស​បាន​ពី​ការ​ហុយ​ដី ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​អ្នក​រស់នៅ​តាម​ដងផ្លូវ និង​ជា​ការ​រួមចំណែក​អភិវឌ្ឍន៍ ទៅ​ដល់​គោលដៅ​ទេសចរណ៍ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រយោជន៍​ជា​ច្រើន​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ