ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន ៖ ការ​ចាប់ខ្លួន​លោក ម៉ឹង រ​ដ្ឋា ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ ពាក់ព័ន្ធ​ការ​កាត់​ទន្ទ្រាន​ដី​ព្រៃ តំបន់​ការពារ​ព្រះ​រកា

3 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ មន្ទីរ​បរិស្ថាន បាន​ចេញ​លិខិត​១​ច្បាប់ ច្រានចោល​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ កន្លង​ទៅ​នេះ ដែល​ថា…

ខេត្តស្ទឹងត្រែង ៖ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ មន្ទីរ​បរិស្ថាន បាន​ចេញ​លិខិត​១​ច្បាប់ ច្រានចោល​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ កន្លង​ទៅ​នេះ ដែល​ថា មន្ទីរ​បរិស្ថាន បាន​ឃាត់ខ្លួន​សកម្មជន​ព្រៃឈើ​ឈ្មោះ ម៉ឹង រ​ដ្ឋា កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ដើម្បី​ដាក់គុក ដោយសារ​សកម្មជន​រូប​នេះ បានការ​ពារ​រារាំង តវ៉ា ដី​ព្រៃ​សហគមន៍ ជាង​៣​ពាន់​ហិ​កតា នៅ​ក្នុង​តំបន់​ភ្នំ​ជម្រក​សត្វ ស្ថិត​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

បើ​យោង​ទៅ​តាម​ការ​បំភ្លឺ​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា លោក ម៉ឹង រ​ដ្ឋា ដែល​ជា​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ បាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​កាប់​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ដែល​ស្ថិត​នៅ​ក្នុង​ដើម​ជម្រក​សត្វព្រៃ ឆែប​ព្រះ​រកា អតីត​របៀង​អភិរក្ស​ជីវៈចម្រុះ ចាប់តាំងពី​ឆ្នាំ ២០២៣ មក​ម្ល៉េះ ។

នៅ​ក្នុង​សេ​ចក្រី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ធ្វើការ​គូសបញ្ជាក់​ថា ៖ យោង​តាម​សភាព​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៣ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ចាត់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ នៅ​ចំណុច​អូរ​ឆ្កួត ឃើញ​មានការ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​អានា​ធិ​ប​តេ​យ្យ ប្រព្រឹត្ត​ឡើង​ដោយ (​អញ្ញាតជន​) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឆ្នាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី រហូត​ដល់​ថ្ងៃ​ទី​២០​ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​បរិស្ថាន បាន​ចាត់​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ធ្វើការ​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​អំពី​អ្នក​ដែល​ពាក់ព័ន្ធ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​ពេល​ចុះ​ស្រាវជ្រាវ​នេះ មន្ត្រី​ជំនាញ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ឆ្នាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី ជំនាញ​ដូច​ៗ​គ្នា​ថា ចំពោះ​ដី ដែល​បាន​កាប់​រុករាន​ទន្ទ្រានព្រៃ​ខាងលើ​នេះ ជា​ដី​របស់​ជនសង្ស័យ​ឈ្មោះ ម៉ឹង រ​ដ្ឋា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឆ្នាំង ឃុំ​សំអាង ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បន្ទាប់​មក​ក្រុមការងារ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង ជាក់ស្តែង​ដោយ​មិន​បានឃើញ​ជន ដែល​បាន​ប្រព្រឹត្ត​នៅ​ទីកន្លែង​នោះ​ឡើយ ។

នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៤ មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ ម៉ឹង រ​ដ្ឋា ភេទ​ប្រុស មាន​ទី​លំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ឆ្នាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​តាម​ដីការ​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​៧៦០ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ដើម្បី​សាកសួរ​ពាក់ព័ន្ធ ទៅ​នឹង​ការ​កាប់​រុករាន ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ ស្ថិត​នៅ​ដែនជម្រកសត្វព្រៃ​-​ឆែប​ព្រះ​រការ (​អតីត​របៀង​អភិរក្ស​ជីវៈចម្រុះ​) បន្ទាប់​ពី​បាន​សាកសួរ​រួច មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​និ​តិ​វិធី​។

ជាមួយ​គ្នា​នេះ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លើក​ឡើង​ថា ចំពោះ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) បាន​ចេញផ្សាយ​នេះ ជា​ករណី​មិន​ពិត​នោះ​ទេ មន្ទីរ​បរិស្ថាន​សូម​ច្រានចោល​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) ទាំងស្រុង ដែល​បាន​ចោទប្រកាន់​ថា មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ខេត្ត មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន លី​ន វ​តី ។ ការ​កោះហៅ និង​ឃាត់ខ្លួន បុគ្គល​ឈ្មោះ ម៉ឹង រ​ដ្ឋា ដែល​ជា​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ គឺជា​ករណី​កាប់​គាស់​រុន​រានទន្ទ្រាន​ដី​ព្រៃ យក​ធ្វើ​ជា​កម្មសិទ្ធិ ដែល​មាន​ភស្តុ​តាង និង​សាក្សី គ្រប់គ្រាន់ ហើយ​ករណី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ម៉ឹង រ​ដ្ឋា ទៅ​អយ្យ
ការ​អម​សាលាដំបូង​ខេត្ត គឺ​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ